ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីចុងសប្ដាហ៍មុន បានអញ្ជើញប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន៧៥៨អង្គ/នាក់ ក្នុងចំណោមសិស្ស-និស្សិតដែលបានសិក្សាចំនួន២ពាន់៧២៥នាក់ រួមមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១,២,៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៏សំណេះសំណាលដោយសម្តែងនូវការអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី និងជាសមិទ្ធផលថ្មីដែលប្អូនៗបានខិតខំរៀនសូត្រ ។ ជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) ធ្វើជា “ស្ពានចម្លង” សម្រាប់កសាងអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្មួយៗ មាតា...
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានប្រមាណជាង៦០ពាន់តោន ដែលជាចំនួនកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ និងបានបង្ហាញពីភាពប្រសើរឡើងនៃធនធានជលផលនៅក្នុងតំបន់។ កត្តាកើនឡើងដោយសារតែបទល្មើសនេសាទថយចុះច្រើន។ ការលើកឡើងរបស់លោក ងិន ហ៊ុន បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលលលោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រកាសឡើងកាន់តំណែងជានាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងរដ្ឋនិងឯកជន ឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Devin Barta ប្រធាន AmCham...
វិស័យស្រូវអង្ករ ត្រូវការឥណទានសម្រាប់ទុនបង្វិលប្រមាណចន្លោះពី ៣០០ ទៅ ៤០០ លានដុល្លារអាម៉េរិកសម្រាប់ប្រមូលទិញស្រូវសើមពីប្រជាកសិករនៅរដូវប្រមូលផលឆ្នាំ២០២៦-២០២៧។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែគិតគូរខ្ពស់ដល់វិស័យស្រូវអង្ករ ជាពិសេស ការបញ្ចេញកញ្ចាប់ថវិការាប់រយលានដុល្លាអាម៉េរិក តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅពេលរដូវប្រមូលផលស្រូវម្តង់ៗ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលតែងតែគិតគូរដល់វិស័យស្រូវអង្ករ ជាពិសេស ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន០៧នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ ចុះថ្ងៃទី០៥...
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់...
វិនិយោគិនចិនកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មយ៉ាងខ្លាំងក្លា និងចាត់ទុកការពង្រឹងឧបករណ៍ មានហានិភ័យ គឺជាគ្រឹះដ៏សំខាន់បំផុត សម្រាប់វិស័យឧស្សាហកម្ម និងជាកម្លាំងចលករជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។ លោក ចុង ប៊ូ ប្រធាននាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន...
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង នឹងត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយធ្វើការសាងសង់អស់រយៈពេលប្រាំមួយឆ្នាំ ដោយស្តូបនេះសាងសង់ឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិនោះ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីកន្លងទៅ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ កោះកុងបានឱ្យដឹងថា ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ...
ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...
ប្រជាពលរដ្ឋរស់នៅខេត្តកំពត ជាង៧០០០នាក់ ទទួលការព្យាបាលជំងឺ និងអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី, នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដងទង់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី...