ភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពសមាជិកគណបក្សចូលរួមប្រមាណ ២០០រូប មកពីគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មាធិការគណបក្សខណ្ឌចំការមន និងគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ។ កិច្ចប្រជុំបានផ្សព្វផ្សាយសម្រាប់ជាមូលដ្ឋានក្តាប់ជាប់នូវសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស និងទិសដៅរបស់គណបក្ស ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គណបក្សគ្រប់ថ្នាក់ ក្នុងការធានាដល់ការកសាងស្មារតីសតិអារម្មណ៍របស់សមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលអាចដឹកនាំប្រទេសទោះបីត្រូវប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនទាំងកត្តាខាងក្នុង...
បេសកកម្មមនុស្សធម៌ដ៏ធំមួយបានធ្វើឡើងរយៈពេល ៣ថ្ងៃ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតី ខ្មែរស្រឡាញ់ខ្មែរ និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា។ បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង សមាជិក ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ចេង...
ភ្នំពេញ៖ ក្នុងចំណោមកម្រិតឧត្តមសិក្សារដ្ឋ និងឯកជនរាប់សិបកន្លែង ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងចូលរួមពង្រីកនូវធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបង្កើតមូលធនមនុស្ស ឲ្យបានកាន់តែច្រើនចូលរួមអភិវឌ្ឍន៍ជាតិ ។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជាព្រះសាកលវិទ្យាធិការ បានរៀបចំប្រឡងជ្រើសរើសសមណនិស្សិត និងនិស្សិត ចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ត្បូងឃ្មុំ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន ៨កំណាត់ ប្រវែង ៤,៣៦៥ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១៤កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង...
មនុស្សប្រមាណមួយម៉ឺននាក់ រួមទាំងជនបរទេសផង បានចូលរួមទស្សនា និងការដង្ហែរតុក្កតាយក្ស ដ៏ធំប្រចាំនៅតំបន់អាស៊ី ដែលធ្វើឡើងនៅសៀមរាប កាលពីល្ងាចថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៦ ខណៈដែលព្រឹត្តិការណ៍នេះ ជាការប្រារព្ធសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា។ លោក អ៊ុន សារ៉ាន់ ប្រធានគម្រោងតុក្កតាយក្ស មានប្រសាសន៍ថា តុក្កតាយក្សដែលបានរៀបចំដង្ហែរនេះ មាន ជារូបភាពតុក្កតាសត្វព្រៃកម្រចំនួន និងមានសត្វព្រាបយក្សតំណាងឱ្យព្រាបសសន្ដិភាព នាំមុខក្បួនដង្ហែរដ៏ធំមិនធ្លាប់មាន ដែលលោកថា ព្រឹត្ដិការណ៍នេះ បានទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ចូលរួមទស្សនានិងចូលរួមក្បួនដង្ហែរផងប្រមាណមួយម៉ឺននាក់នាពេលរាត្រីថ្ងៃទី២១ខែកុម្ភៈនេះ។ក្បួនដង្ហែរតុក្កតាយក្សនេះ ចេញពីតំបន់ខាងមុខវត្ដដំណាក់ ឆ្ពោះទៅតាមវិថីសំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់ទេសចរក្រុងសៀមរាប ដែលក្បួនដង្ហែរ...
នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។ ឯកឧត្តម បានថ្លែងថា ក្នុងរយៈពេល ៤៧ឆ្នាំនេះ ដោយឈរលើកត្តា ៣ សំខាន់ៗ៖ ទី១.ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង, ទី២.ការកសាងប្រទេសឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង, និង...
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ជាថ្មីថា បេសកកម្មការទូតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ នៅលើទឹកដីសហរដ្ឋអាម៉េរិក បេសកកម្មដ៏សំខាន់មួយរបស់សម្តេចនាយករដ្ឋមន្ត្រី គឺដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(The Board of...
នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។ ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីអតីតយុវជន...
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ...
នាពេលថ្មីៗនេះ គណៈកម្មការជំរឿនមន្ត្រី បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងរាជធានីភ្នំពេញ ដោយឡែកសម្រាប់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រសួងមុខងារសាធារណៈ ជាក្រសួងទី១ ដែលបានអនុវត្តការធ្វើជំរឿនមន្ត្រីជាក់ស្តែងមុនគេ។ គណៈកម្មការជំរឿនមន្ត្រី នឹងចាប់ផ្តើមការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួង ស្ថាប័នចំនួន៩ ចំណុះអង្គការនីតិប្រតិបត្តិ រួមមាន៖ (១)ក្រសួងកិច្ចការនារី, (២)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, (៣)ក្រសួងទេសចរណ៍, (៤)ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, (៥)ក្រសួងអភិវឌ្ឍន៍ជនបទ,...