ពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន មកពីស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានរួមគ្នានាំយក ស្បៀងអាហារជាច្រើនមុខ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូន ជនភៀសសឹកក្នុងស្រុកវាលវែង និងបងប្អូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅឃុំថ្មដា ស្រុកវាលវែង តាមបន្ទាត់ព្រំដែន...
សៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ពីសមរភូមិទិសខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ចំនួនជិត ១៥០០នាក់ ដែលក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់...
ភ្នំពេញ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖«សារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មានផងដែរ ដែលមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណៈជន និងសារៈសំខាន់សារវ័ន្តក្នុងការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារ សកម្មភាពរបស់កងទ័ព សកម្មភាពស៊ើបការណ៍ ទីតាំងលេណដ្ឋានប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ។ ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់...
ពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្យធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៧៨៣គ្រួសារ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានអាជ្ញាធរជួយជម្លៀសចេញពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃ ។ ប្រជាពលរដ្ឋភៀសសឹកទាំង៧៨៣គ្រួសារ ក្នុង១គ្រួសារទទួលបានអំណោយអង្ករ មី ត្រីខ មុង ភួយ កន្ទេលសម្ភារ:និងថវិកាចំនួន៧ម៉ឺនរៀលផងដែរ។ ឯកឧត្តម ខូយ រីដា...
ស្វាយរៀង ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តដែលBTVទទួលបានតាមសារតេឡេក្រាមនៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥នេះ បានបញ្ជាក់អោយដឹងថាពលករខ្មែរដែលមានភូមិដ្ឋាននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងចំនួន៤០បន្ថែមទៀតបានធ្វើដំណើរវិលមកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងបានមកដល់ភូមិឋានវិញអស់ហើយនៅរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥តាមរយៈរថយន្ឥតគិតថ្លៃរបស់រដ្ឋបាលខេត្ត រមនិងការឧបត្ថម ភេសជ្ជៈនិងអាហារហូបចុកផងដែរ។ តាមរបាយការណ៍របស់រដ្ឋបាលមូលដ្ឋានស្រុកក្រុងចាប់ប្រាំបីរបស់ខេត្តចាប់ពីរាជរដ្ឋាភិបាលប្រកាសឲ្យពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃឱ្យចូលមកក្នុងប្រទេសដើម្បីធានាសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួនសរុបចំនួន៨២៤នាក់ស្រី៣៦៥នាក់ ក្នុងចំណោមពលរដ្ឋខ្មែរចាកចេញទៅបម្រើការងារនៅក្រៅប្រទេសផ្សេងៗសរុប ៨ពាន់២៧៤នាក់។
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ននេះ បានផ្ញើសារ កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ សម្ដេចតេជោ ហ៊ុន សែន សរសេរថាថ្ងៃនេះ សម្ដេចបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។ សម្ដេចតេជោ ក៏អរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី CAN ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋភៀសសឹក នៅទីតាំងសុវត្ថិភាពសម្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋអំពីការចរចារបទឈប់បាញ់ និងស្ថានភាពតំបន់ព្រំដែននៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តគាំពារប្រជាពលរដ្ឋខ្មែរទាំងអស់ រហូតដល់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ៕
ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយ (Determinant) នៃសុភមង្គលរបស់គ្រួសារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិ ដែលមិនអាចខ្វះបាន។ ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើម ជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា, នាព្រឹកថ្ងៃទី៣០...
ភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើ«ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»។ កិច្ចប្រជុំនេះប្រារព្ធឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី...