ព័ត៌មាន
អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងចុះទៅពិនិត្យមើលតំបន់ព្រំដែនផង។
តាមកម្មវិធីដែលបានគ្រោងទុក អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូចូលជួប សម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងទស្សនកិច្ចការងារនៅទីស្នាក់ការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងចុះទៅពិនិត្យមើលតំបន់ព្រំដែនដែលភាគីថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ថា ដំណើរទស្សកិច្ចរបស់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអ្វេភាគីរវាងកងទ័ពកម្ពុជា និងម៉ាឡេស៊ី និងចុះទៅសួរសុខទុក្ខកម្លាំង AOT របស់ម៉ាឡេស៊ីនៅព្រំដែន និងចុះទៅមើលសភាពការនៅព្រំដែន និងជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួនផងដែរ។
សូមជម្រាបថា អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ ខែកក្កដា ឆ្នាំ២០២៦។ តាមគម្រោងអគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនឹងដឹកនាំគណៈប្រតិភូប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីចុះទៅពិនិត្យមើលនៅតំបន់ព្រំដែនកម្ពុជាដែលទាហានបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងស្តាប់ការធ្វើបទបង្ហាញពីក្រុមអ្នកសង្កេតការណ៍នៅទីនោះ។
កម្មវិធីបន្ទាប់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងមានជំនួបដាច់ដោយឡែកពីគ្នាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ បន្ទាប់មកជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងចុងក្រោយសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ វង្ស សុភាព







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣