ព័ត៌មាន
សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការជំនាន់ទី១២ ចុះទស្សនកិច្ចសិក្សាទៅកាន់អង្គភាពផ្តល់សេវាសាធារណៈគំរូ ចំនួន ៤ទីតាំងផ្សេងគ្នា
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំនួន ៤ទីតាំងផ្សេងគ្នា បន្ទាប់ពីបញ្ចប់មុខវិជ្ជា «ឧត្តមភាពមន្រ្តី»។
ក្នុងដំណើរទស្សនកិច្ចនេះ សាលាភូមិន្ទរដ្ឋបាល បានបែងចែកសិស្សមន្ត្រីជា ៤ក្រុម និង ៤ទីតាំង រួមមាន៖ ក្រុមទី១.សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន ៤៨នាក់ ចុះទៅសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង, ក្រុមទី២.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី១ ចំនួន ៦០នាក់ បានចុះទៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ, ក្រុមទី៣.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី២ ចំនួន ៦០នាក់ បានចុះទៅសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមទី៤.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី៣ ចំនួន ៨៥នាក់ បានចុះទៅមន្ទីរពេទ្យតេជោសែនកោះធំ ខេត្តកណ្តាល។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង៖ (១)សិក្សាប្រកបដោយភាពជាក់ស្តែងនិយម ដោយសិស្សមន្រ្តីទទួលបានស្តាប់នូវគោលគំនិតឧត្តមភាពមន្រ្តីរាជការ, (២)ផ្លាស់ប្តូរគោលគំនិត និងឥរិយាបថមន្រ្តីរាជការ និងដកស្រង់បទពិសោធន៍ដោយផ្ទាល់នៅតាម អ.ផ.ស. ដើម្បីឆ្លើយតបទៅនឹងខ្លឹមសារ និងអត្ថន័យពិតប្រាកដអំពីឧត្តមភាពមន្រ្តីរាជការ និង (៣)ជួបសម្ភាសផ្ទាល់ជាមួយអង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីឈ្វេងយល់អំពីដំណើការពង្រឹងឧត្តមភាពសេវាសាធារណៈ រហូតដល់ទទួលបានជ័យលាភី និងទទួលស្គាល់ជាកម្រិតថ្នាក់ជាតិ (អ.ផ.ស.) គំរូ។
ក្រោយពីបានបញ្ចប់ការចុះទស្សនកិច្ចសិក្សា សិស្សមន្រ្តីទាំង ៤ក្រុម បានជួបប្រជុំបូកសរុបលទ្ធផល ដោយរៀបចំនូវបទបង្ហាញចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីជាធាតុចូលដ៏សំខាន់ស្របតាមគោលបំណងនៃមុខវិជ្ជា «ឧត្តមភាពមន្ត្រី» និងទស្សនកិច្ចសិក្សាដែលសាលាភូមិន្ទរដ្ឋបាល បានរៀបចំ។
សូមជម្រាបថា មុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ត្រូវបានបញ្ចូលក្នុងវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការ ដូចអ្វីដែល ឯកឧត្តមធ្លាប់បានលើកឡើងថា “ឧត្តមភាពមន្ត្រីរាជការ សំដៅលើសមត្ថភាព ឆន្ទៈ មនសិការ សុចរិតភាព និងឧត្តមគតិល្អរបស់មន្ត្រីរាជការ ដែលយល់ច្បាស់ពីបុព្វហេតុក្នុងការក្លាយទៅជាមន្ត្រី និងការរៀបចំឥរិយាបថឱ្យក្លាយទៅជាមន្ត្រីគំរូ ដើម្បីបម្រើផលប្រយោជន៍ដល់អង្គភាព ស្ថាប័នសាធារណៈ និងសង្គតិភាព ជាពិសេសការផ្សារភ្ជាប់ឧត្តមគតិរបស់មន្ត្រី និងទស្សនៈសង្គមជាតិ និងក្នុងគោលដៅលើកកម្ពស់វិបុលភាពសង្គម។ ភាពចាំបាច់ដែលត្រូវបញ្ចូលមុខវិជ្ជា ឧត្តមភាពមន្ត្រីរាជការ ឬឥរិយាបថ លក្ខណៈសម្បត្តិជាមន្ត្រីរាជការ ក្នុងការតម្កល់ទុកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចំបងនេះ មានក្នុងខ្លួនមន្ត្រីរាជការគ្រប់រូប។”













-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ