ពោធិ៍សាត់៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខ បងប្អូនវីរៈកងទ័ពសមរភូមិជួរមុខឈរជើងនៅថ្មដា ស្រុកវាលវែង ព្រំដែនកម្ពុជា-ថៃ ដែលមានរបួស កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្តែងក្តីសោកស្តាយចំពោះបងប្អូនវីរៈកងទ័ពដែលបានរងរបួស ហើយសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនវីរៈកងទ័ពដែលមានលះបង់ពលីដើម្បីជាតិមាតុភូមិ និងប្រជាជន និងសូមជូនពរឲ្យបងប្អូនវីរៈកងទ័ពឆាប់បានជាសះស្បើយឡើងវិញ ។ ជាមួយគ្នានោះ...
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតនៅទីតាំងវត្តបាត់ថ្កៅ នូវស៊ុតទាចំនួន ១ ២០០គ្រាប់។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកស្បៀងបរិភោគមកផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងខេត្តឧត្តរមានជ័យសរុបចំនួន២លើករួមមាន៖ ស៊ុតទាចំនួន...
ភ្នំពេញ ៖ ក្រុមអាជីវករផ្សារនៅរាជធានីភ្នំពេញ បាននិយាយឲ្យដឹងថា សព្វថ្ងៃនេះ មុខទំនិញសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធទៅនឹងការហូបចុក និងប្រើប្រាស់ប្រចាំថ្ងៃ មិនមានការដំឡើងថ្លៃនោះទេ ជាពិសេសបន្ទាប់ពីថៃបិទព្រំដែន ខណៈការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារក៏ពុំមានបញ្ហាដូចគ្នា។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីវករផ្សារធំថ្មី កាលពីព្រឹកថ្ងៃទី១២ ខែធ្នូនេះ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងនាមជាអាជីករផង និងក្នុងនាមជាស្រី្តមេផ្ទះផង ជាការកត់សម្គាល់តម្លៃទំនិញទូទៅលើទីផ្សារសព្វថ្ងៃនេះ មិនមានការប្រែប្រួលទេ ប៉ុន្តែបើនិយាយដល់បន្លែបង្ការ ត្រីសាច់ក្នុងស្រុក ពិតជាមានការឡើងចុះជាធម្មតាទៅតាមរដូវកាល ដោយសារអាស្រ័យតាមអាកាសធាតុ និងរដូវការប្រមូលផលជាដើម។ ពួកគាត់...
មកទល់រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ នៅបន្តសកម្មភាពឈ្លានពានមកលើជនស៊ីវិលកម្ពុជា បានឱ្យបាត់បង់ជីវិតកើនឡើងដល់១១នាក់ ក្នុងនោះមានកុមារមួយនាក់ផងដែរ។ ក្រៅពីនេះមានពលរដ្ឋស៊ីវិលរងរបួសចំនួន ៥៩ នាក់ផងដែរ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅរសៀលនេះថា ទាមទារឱ្យយោធាថៃបញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ, បញ្ឈប់ការវាយប្រហារដោយមិនរើសអើង...
ភ្នំពេញ ៖ មកទល់រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ នៅបន្តសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងនោះយោធាថៃបានបាញ់ស្រោចមកលើភូមិសាស្រ្ដជាច្រើននៅភូមិជោគជ័យ និងភូមិព្រៃចាន់។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅរសៀលនេះថា ការបាញ់ប្រហាររបស់យោធាថៃមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧...
(ភ្នំពេញ)៖ សមាគមមិត្តយើង បានចុះអនុស្សរណៈ (MOU) យោគយល់គ្នាជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ បន្ថែមពីលើដៃគូដែលមានស្រាប់ចំនួន ២០ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលថ្មី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល បន្ថែមជំនាញ និងស្វែងរកការជួយគាំទ្របន្ថែមក្នុងការអភិវឌ្ឍធនធានមនុស្សដល់សមាជិកនៃសមាគម។ ឆ្លៀតក្នុងឱកាសនោះផងដែរ សមាគមក៏បានរៀបចំការជួបជុំ បណ្តាញមិត្តយើងប្រចាំឆ្នាំ ដោយមានការចូលរួមពីសំណាក់សមាជិក និងដៃគូសរុបចំនួនប្រមាណ ២៥០នាក់ ដើម្បីរឹតបន្តឹងសាមគ្គីភាព ពង្រីកបណ្ដាញទំនាក់ ទំនងថ្មី ចូលរួមចែករំលែកចំណេះដឹង ជជែកពិភាក្សាពីឱកាសក្នុងការផ្ដល់ការបណ្តុះបណ្តាលសមត្ថភាព...
(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជាកម្មករ-និយោជិតជាង ៧ម៉ឺននាក់ បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ចូលរួមក្នុងមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីជួយសម្រួលការលំបាកដល់បងប្អូនជនភៀសសឹក និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព។ សេចក្ដីអំពាវនាវរបស់សហភាពពលកម្មជាតិកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមគាំទ្រស្មារតីស្នេហាជាតិមាតុភូមិ របស់បងប្អូនវីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន (ជនភៀសសឹក) “មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)”...
គណៈកម្មការផ្សារជម្ពូវ័ន២ និងក្រុមអាជីវករ សម្ដែងអារម្មក្តុកក្តួល ចំពោះទង្វើសាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបើកការបាញ់ប្រហារគ្មានមេត្តាឈ្លានពានចូលទឹកដីកម្ពុជា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងធ្វើឲ្យជនស៊ីវិលជាច្រើននាក់បានរងរបួស ។ ពួកគាត់ក៏ដូចពលរដ្ឋខ្មែរទាំងអស់ដែរ គឺមានការក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីឃើញទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើដែនអធិបតេយ្យកម្ពុជា ព្រោះថៃមិនបានគោរពអ្វីទាំងអស់ និងបំផ្លិចផ្លាញគ្មានរើសមុខឡើយ ដែលសូម្បីតែកុមារ ឬជនស៊ីវិលក៏ពួកគេមិនខ្វល់ដែរ ។ ដូច្នេះហើយ ពួកគាត់ជាសមរភូមិក្រោយ បានផ្តល់ជំនួយ ស្បៀងអាហារ សម្ភារៈ បន្លែត្រីសាច់ និងថវិការជាដើម ដើម្បីផ្តល់ជូនទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា និងបងប្អូនជនភៀសសឹក ដែលកំពុងនៅសមរភូមិមុខ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ខណៈសប្បុរសជនបានបន្តនាំយកអំណោយទាំងនេះមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែកជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅមណ្ឌលសុវត្ថិភាពនានា។ គិតមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានបើកទទួលអំណោយពីសប្បុរសជនបានរយៈពេល៤ថ្ងៃហើយ នៅសាលារាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានមានដូចជា ថវិកា មី ទឹកបរិសុទ្ធ អង្ករ ខ្សែចង មួក កន្ទេល នំក្រៀម ត្រីងៀត ទឹកត្រី...
ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស ដែលមានបញ្ញាញាណខ្ពង់ខ្ពស់។ ដូច្នេះ ប្អូនៗក្មួយៗនិស្សិតទាំងអស់ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីជាទំពាំងស្នងប្ញស្សី ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានលើកឡើងដូច្នេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ...