ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហាញចំណារលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ សម្ដេចតេជោ បានសរសេរថា សម្ដេចទើបរកឃើញចំណាររបស់ សម្ដេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ភាពធន់ខាងសេដ្ឋកិច្ចរបស់កម្ពុជា បានបង្ហាញច្បាស់ចាប់តាំងពីដំណាក់ការកូវីដ-១៩ រហូតមកដល់ពេលនេះ ខណៈរាជរដ្ឋាភិបាលមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្សពីរដងក្នុងមួយខែ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោបានសរសេរថា សម្ដេចទើបរកឃើញចំណាររបស់ សម្ដេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ...
នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងាររ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក សាម៉េន សុខា អនុប្រធាន NEA តំណាងលោកជំទាវប្រធាន សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ សមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្តខណ្ឌព្រែកព្នៅ និង ស.ស.យ.ក. ខណ្ឌ បានរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា ដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ នៅវិទ្យាល័យ បឹងប្រិយ៍...
រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីពន្លឿន និង សម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ លោកជំទាវ Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ម្សិលមិញនេះ, លោកជំទាវបាន...
នាថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ដែលទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារនីហរណអាហរណកូរ៉េ (KEXIM Bank)។ ក្នុងដំណើរចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា...
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងសរុបជាង ១៩២ លានដុល្លារអាម៉េរិក និងការបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណជាង ៣៦៩ លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន ទ្រទ្រង់ដល់វិស័យអាទិភាព។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដោយបង្ហាញឱ្យដឹងថា ស្ថានភាពបំណុល សាធារណៈបច្ចុប្បន្នរបស់កម្ពុជា ត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យ កម្រិតទាប»។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំរួមមាន៖...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិ សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយខាងភាគីវៀតណាម បានធ្វើការបណ្តេញ ជន ជាតិវៀតណាមចំនួន ១៨០នាក់ ស្រី ៦០នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ប្រាសាទភិមានអាកាស ខ្លោងទ្វារខាងត្បូង ខាងជើង ការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានី ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទតានៃ និងការកែសម្រួលវង់ទស្សនាប្រាសាទភ្នំក្រោម ព្រមទាំងភ្ជាប់ខ្សែទស្សនាប្រាសាទវត្តអធ្វា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា...
ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ បានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃចំនួន ២២៦ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ២៤២ករណី បទល្មើសនេសាទ ចំនួន ១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។...
អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំប្រឹងប្រែង ជាពិសេសការរក្សានិរន្តរភាពនៃជំនួយ អភិវឌ្ឍន៍ ការពង្រឹងសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព និងការធ្វើឱ្យប្រសើរឡើងនៃស្ថាប័ន សាធារណៈ ដើម្បីចាកចេញពី (LDC) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ...