ក្រុមកីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយយកឈ្នះ២ប្រកួត នៅវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី និងបន្តឈ្នះក្រុមឥណ្ឌា ខណៈក្រុមបុរសកម្ពុជា បានយកឈ្នះឥណ្ឌានៅក្នុងពូល នៃការប្រកួតបាល់បោះជនពិការជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រាប់ដល់ BTV Sport នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ពីប្រទេសម៉ាឡេស៊ី តាមរយៈសារអេឡិចត្រូនិក។ ឯកឧត្តម អគ្គលេខាធិការ...
កំពង់ឆ្នាំង៖ គម្រោងបែងចែកដីសម្រាប់សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) របស់រាជរដ្ឋាភិបាលកម្ពុជាដែលអនុវត្តដោយក្រសួងកសិកម្ម និងក្រសួងដែនដី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់។ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ គ្រួសារប្រជាពលរដ្ឋក្រីក្រដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងបានលើកឡើងថា៖ បន្ទាប់ពីគាត់ទទួលបានដី និងការគាំទ្រពីគម្រោង ពួកគាត់អាចដាំដំណាំ ចិញ្ចឹមសត្វ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ មានការងារធ្វើរាល់ថ្ងៃ។ ជីវភាពរស់នៅមានការរីកចម្រើនជាងមុន មានសាលារៀននៅជិតផ្ទះកូនចៅមានឱកាសបានចូលរៀន និងទទួលបានសេវាសុខភាពកាន់តែល្អប្រសើរ មិនលំបាកដូចពេលមុន។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំកាយ និងកីឡា គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍មូលធនធានមនុស្សនៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្ដេច នៅក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដ ចាំបាច់ពលរដ្ឋត្រូវការ...
ថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងភាពជាដៃគូរជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ដោយមានការគាំទ្រថវិការដោយមូលនិធិអាកាសធាតុបៃតង (GCF) ប្រកាសដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា” ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសពត៌មានរួម។ បើតាម សេចក្តីប្រកាសពត៌មានរួមបានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ មានកិច្ចសហការណ៍រវាងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធានាថាវិធីសាស្ត្រក្នុងការអនុវត្តប្រកបដោយបរិយាបន្ន និងមានការអនុវត្តដែលមានភាពស៊ីសង្វាក់គ្នា។ នៅក្នុងប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនេះត្រូវបានជំរុញតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងដៃគូសកលនៃការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) រួមមានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR)...
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល និងចែករំលែកចំណេះ ដឹង ព្រមទាំងបទពិសោធជាក់ស្តែង ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ និងកម្មសិក្សាការីមន្រ្តីមធ្យម ឆ្នាំ២០២៦...
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងជាឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក នាឱកាសនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៣៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការដែលជាអាទិភាព និងយុទ្ធសាស្ត្រក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាម៉េរិក និងការអបអរខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។
ភ្នំពេញ៖ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានកត់សម្គាល់ថា ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ កម្ពុជាអាចធ្វើ ជាគំរូ សម្រាប់ប្រទេសដទៃទៀត ។ ឯកឧត្តម បានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងឱកាស ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស...
កំពង់ធំ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលកម្មវិធីក្នុងទីរួមខេត្តកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។ នៅក្នុងពិធីសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន...
កម្ពុជា-អាល្លឺម៉ង់បង្ហាញនូវសុឆន្ទៈរួម ក្នុងការបន្តថែរក្សានិងលើកកម្ពស់ទំនាក់ទំនង ជាពិសេសការប្តេជ្ញាចិត្តខ្ពស់នៃភាគីអាល្លឺម៉ង់ ក្នុងការសម្របសម្រួល ដើម្បីជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជាបន្ថែម សំដៅនាំមកនូវផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ដឹកនាំដោយលោក Thomas Rachel សមាជិកគណៈ កម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៃសភាសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា...
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យការងារនៅតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក។ ដូចការដ្ឋានការងារដទៃទៀតដែរ ក្រុមការងារអាដហុកបានស្តាប់ការធ្វើបទបង្ហាញនៅតាមគម្រោងការងារ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមដាន និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យការងារអនុលោមតាមធម្មនុញ្ញអង្គរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។ សូមជម្រាបថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នឹងផ្តល់អនុសាសន៍លម្អិតបន្ថែមលើការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍...