នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីមន្ត្រីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ជួបពិភាក្សាការងារជាមួយលោក Dipen Joshi តំណាងក្រុមហ៊ុន Olam Food Ingredients ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ...
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកអង្គរធំ បានរៀបចំកម្មវិធីដាំកូនឈើ ក្នុងបំណងដើម្បីស្តារគម្របព្រៃឈើឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារ ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ស.ស.យ.ក និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០នាក់។ សូមជម្រាបថា កម្មវិធីដាំកូនឈើនេះ គឺជាយុទ្ធនាការដាំស្តារដើមឈើឡើងវិញនៅក្នុងស្រុកអង្គរធំ...
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងជំរុញគំរូអភិវឌ្ឍន៍ថ្មីដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិនានានៅក្នុងកម្ពុជា ខណៈតំបន់អភិវឌ្ឍន៍គម្រោងលម្ហែបៃតងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារ និងទេទឹកពុះ ដែលនឹងត្រូវគ្រប់គ្រងដោយសហគមន៍មូលដ្ឋានផ្ទាល់ដោយមិនអនុញ្ញាតឱ្យអង្គការ ដៃគូអភិវឌ្ឍន៍ ឬស្ថាប័នណាមួយចូលរួមការគ្រប់គ្រងជំនួសឡើយ។ ឯកឧត្តមបានបញ្ជាក់តាមរយៈសារសំឡេងផ្ដល់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ថា គោលការណ៍អភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺផ្តោតលើការពង្រឹងសិទ្ធិ និងតួនាទីរបស់ប្រជាសហគមន៍ ដើម្បីឱ្យក្លាយជាម្ចាស់ពិតប្រាកដនៃសហគមន៍របស់ខ្លួន មានសិទ្ធិពេញលេញក្នុងការដឹកនាំ គ្រប់គ្រង ថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិក្នុងមូលដ្ឋានដោយខ្លួនឯង។...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តនៅតាមក្រសួង និងស្ថាប័នចំនួន៨ រួចមក នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បានបន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ បេសកកម្មចុះធ្វើជំរឿននេះ ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា និងសហការី ដែលបាននិងកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមក...
ក្នុងជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញជាផ្លូវការនូវព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានសង្គតិភាពនៅទូទាំងប្រទេស។ លក្ខន្តិកៈថ្មីនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលិកអប់រំទាំងអស់ ដែលបានទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គតម្រង់ទិស និងកំពុងបំពេញការងារក្នុងវិស័យអប់រំ ទាំងនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រះរាជក្រឹត្យនេះជាចំណុចរបត់ថ្មីមួយក្នុងអភិបាលកិច្ចវិស័យអប់រំ ដោយផ្លាស់ប្តូរពីការគ្រប់គ្រងបែបបែកខ្ញែក មកជាប្រព័ន្ធគ្រប់គ្រងរួមមួយ ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលទើបនឹងប្រកាសដាក់ចេញ បាននាំមកនូវរចនាសម្ព័ន្ធឋានានុក្រមច្បាស់លាស់ និងយន្តការលើកទឹកចិត្តថ្មីៗសម្រាប់បុគ្គលិកអប់រំក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៅទូទាំងប្រទេស។...
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចុះជួបពិភាក្សាការងារជាមួយនាយកវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងស្រុកកំពង់ត្រឡាច ដើម្បីស្វែងយល់ផ្ទាល់ពីស្ថានភាពអប់រំ និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន។ កិច្ចពិភាក្សានេះ មានការអមដំណើរដោយ ឯកឧត្តម ស៊ីវ...
ក្នុងជំហានដ៏ធំមួយឆ្ពោះទៅរកការធ្វើទំនើបកម្មរដ្ឋ ព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គសុខាភិបាល» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងគោលបំណងកែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងមន្ត្រីសុខាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានការលើកកម្ពស់គួរឱ្យកត់សម្គាល់លើសេវាសុខាភិបាលសាធារណៈ ពោលគឺយកការថែទាំសុខភាពសាធារណៈ ការទទួលខុសត្រូវ និងសុវត្ថិភាពអ្នកជំងឺជាចម្បង។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលទៅទទួលសេវានៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាព កំណែទម្រង់នេះមានន័យថាជាការថែទាំប្រកបដោយសមត្ថភាពជាងមុន។ មាត្រា៤៦ នៃព្រះរាជក្រឹត្យនេះ តម្រូវឱ្យមន្ត្រីសុខាភិបាលទាំងអស់ចូលរួមជាកំហិតនូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ដើម្បីធ្វើបច្ចុប្បន្នកម្មចំណេះដឹង បង្កើនសមត្ថភាពវិជ្ជាជីវៈ និងជំនាញគ្រប់គ្រងរបស់ពួកគេ។ អ្វីដែលកាន់តែសំខាន់នោះគឺ ព្រះរាជក្រឹត្យនេះ បានតម្រូវឱ្យគោរពយ៉ាងតឹងរ៉ឹងនូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងក្រមប្រតិបត្តិមន្ត្រីរាជការស៊ីវិល។ ដើម្បីការពារផលប្រយោជន៍សាធារណៈ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដោយមិនត្រូវបោះចោលសំរាម ប្លាស្ទិក ឬសំណល់ផ្សេងៗផ្ដេសផ្ដាស ដើម្បីរក្សាសោភណភាពធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរបន្ថែម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធអគារនិងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងតំបន់ទេទឹកពុះ ដោយផ្តោតលើរូបមន្តអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងធានាការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។ សម្តេចធិបតី...