វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអះអាងពីជំហរម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ (UN) ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកថែរក្សាសន្តិភាពពិភពលោក បើទោះបីជាស្ថានភាពសន្តិសុខសកលកំពុងប្រែប្រួល និងទទួលរងផលប៉ះពាល់ពីបញ្ហាប្រឈមផ្នែកព្រំដែនក្តី។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា...
វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។ ក្នុងជំនួបនេះ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា ក្នុងនាមអង្គការសហប្រជាជាតិ UN...
ស្វាយរៀង៖កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត...
អំណោយដ៏ថ្លៃថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលផ្ដល់ជូនតាមរយៈ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ទៀង...
ភ្នំពេញ ៖ ផ្សារបន្លែបោះដុំ ធំមួយនៅរាជធានីភ្នំពេញ នៅតែអាចរក្សាស្ថិរភាពនៃការផ្គង់ផ្គង់ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចចែកចាយបានប្រមាណ ២៥០ តោន ក្នុងមួយថ្ងៃ ទៅតាមបណ្តាខេត្តផ្សេងៗ។ បន្លែ ផ្លែឈើ នៅផ្សារនេះប្រមាណ៨០% ផលិតក្នុងស្រុក។ ក្រុមអាជីវកដែលជាអតីតអាជីវករផ្សារដើមគ ចាស់ ដែលមកលក់នៅ “ផ្សារតាម៉ាប់ព្រែកជ្រៃ” បានលើកឡើងថា ចាប់តាំងពីមកលក់នៅទីនេះ គឺសកម្មភាពលក់បានចាប់ផ្តើមដំណើរល្អជាធម្មតា ព្រោះមានការបញ្ជាទិញច្រើនពីម៉ួយចាស់ៗ ដែលមួយថ្ងៃអាចលក់បានប្រមាណ ចន្លោះពី ១-៥ តោនក្នុងមួយថ្ងៃ។...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។ ការព្រមព្រៀងទើបត្រូវបានសម្រេច បន្ទាប់ពីការសិក្សាវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមាន សមិទ្ធលទ្ធភាពនៃគម្រោង លើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យានិងចូលជាស្ថាពរបាន...
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យថាមពលនៅកម្ពុជា ដោយគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្គាវ៉ាត់ បានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង ដែលជាជំហានដ៏ចាំបាច់បំផុត មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត និងមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ជូនបណ្តាញជាតិ។ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ...
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងរយៈពេលមិនដល់២ខែ ឯកឧត្តមបានជួបនិងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជួបលើកទី១ នៅក្នុងខែមេសា នៅភ្នំពេញពេលដែលប្រទេសកម្ពុជា និងចិន បានរៀបចំកិច្ចប្រជុំ ២+២ ជាលើកទី១ ដែលបានពង្រឹងថែមទៀតនៅចំណងមិត្តភាពដែកថែប ជំនឿទុកចិត្តខាងនយោបាយ និងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ជួបលើកទី២...
ភ្នំពេញ៖ ក្នុងន័យឈានឆ្ពោះទៅរកការពង្រីកវិសាលភាពនៃការគ្រប់គ្រង ដឹកនាំ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលមន្ត្រីរាជការកម្ពុជាឱ្យកាន់តែមានឧត្តមភាព គណៈប្រតិភូសាលាភូមិន្ទរដ្ឋបាលកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ និងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការអមដំណើរដោយ...
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនៅសោមនស្សរីករាយដែលបានចូលរួមពិធីចុះហត្ថលេខានៅកិច្ចព្រមព្រៀងគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការបរទេស...