បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ៣ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសប្រទានជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះសាងសង់ផ្ទះចំនួន ៣ខ្នង និងអណ្តូងទឹកចំនួន ៣អណ្តូង ជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ផ្ទះនិងអណ្តូងខាងលើនេះ...
ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា កាកបាទក្រហមកម្ពុជា បានបន្តផ្តល់ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ ដោយថវិកា៥ម៉ឺនដុល្លារអាម៉េរិក រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ដើម្បីចូលរួមចំណែកសង្គ្រោះជីវិតកុមារកម្ពុជា។ ពិធីប្រគល់-ទទួលនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះលោកជំទាវបានគូសបញ្ជាក់ថា ការឧបត្ថម្ភនេះគឺឆ្លុះបញ្ចាំងពីទឹកចិត្តដ៏សប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខុមាលភាពរបស់កុមារនិងប្រជាពលរដ្ឋងាយរងគ្រោះបំផុត។...
ប្រទេសអាល្លឺម៉ង់ (តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ) បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង។ ប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោក Christof Weigelmeier, អនុប្រធានបេសកកម្មនិងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Matthias Bickel, នាយកប្រចាំប្រទេស អង្គការ GIZ បានទទួលការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត...
អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជានៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី “ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)” ដោយសិក្ខាសាលានេះគឺមានរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេស ក្រសួងការពារជាតិអគ្គលេខាធិការគណៈកម្មាធិការជាតិប្រវត្តិសាស្រ្តយោធា និងជាប្រធាឧត្តមមន្រ្តីការពារជាតិអាស៊ាននៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា សិក្ខាសាលានេះត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ស្នូលរបស់អាស៊ាន រួមមានការឯកភាពគ្នា បរិយាបន្ន...
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ដែលរៀបចំដោយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទិ៍ក្រសួង ប្រមូលថវិកាបានចំនួនប្រមាណជាង ២.១០០ លានរៀល ពីសប្បុរសជនចំនួនជាង ១ ម៉ឺននាក់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាល...
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់កម្ពុជា ពិសេសផ្លែទុរេន និង ស្វាយ ដែលមានគុណភាពទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម មកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលតែងតាំងថ្មី...
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលស្បៀងអាហារ និងកសិផលរបស់កម្ពុជា ពិសេសផ្លែទុរេន និង ស្វាយ ដែលមានគុណភាពទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម មកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលតែងតាំងថ្មី...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកភាពបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង ២៨,៧ ប៊ីលានរៀល ក្នុងនោះជាង ៤,៣ ប៊ីលានរៀល ជាភាគហ៊ុនដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់សរុបជាង ២៤,៣ ប៊ីលានរៀល ជាភាគលាភ របស់រដ្ឋ។ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុង មហាសន្និបាតភាគហ៊ុនិកលើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាសប្តាហ៍កន្លងមក, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជម្រាបពី លទ្ធផលសំខាន់ៗដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុងឆ្នាំ២០២៥ ក្នុងនោះជុំវិញការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័ត...
ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២៦ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺព៉ំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus) សត្វពង្រូល Sunda pangolin (Manis javanica) សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur...
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋានវិសាខា ។ ដំណាលគ្នា ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះ ក៏បានបង្ហើបនូវមហិច្ឆតាដ៏ធំមួយ ក្នុងដំណើរឆ្ពោះទៅខួបលើកទី១០ នាឆ្នាំបន្ទាប់ផងដែរ។ ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត មានប្រសាសន៍ថា Soccer League ផ្ដោតលើបាល់ទាត់...