ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានបញ្ជាក់នៅមុននេះថា បន្ទាប់ពីការពិភាក្សារបស់ឯកឧត្តម ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ ឯកឧត្តម បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយឡែកពីគ្នាថែមទៀត។ ឯកឧត្តមបានថ្លែងថា ក្នុងអំឡុងពេលនៃការពិភាក្សាគ្នានេះ ឯកឧត្តម បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះស្ថានភាពនេះ...
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ បានចុះទៅជំរំទួលសុវត្ថិភាពជនភៀសសឹក ដែលស្ថិតនៅស្រុកចុងកាល់ ដើម្បីជួបបុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ កន្នារឹទ្ធ អភិបាលរងខេត្ត ប្រចាំការគ្រប់គ្រងជំរំ ដោយបានចូលរួមណែនាំ សួរសុខទុក្ខ និងប្រគល់ជូននូវសម្ភារៈសិក្សាដល់គ្រូបង្រៀន និងសិស្សានុសិស្ស ។ សម្ភារៈដែលត្រូវចែកជូនរួមមាន សៀវភៅសិក្សាគោល ប៊ិក បន្ទាត់ ក្តារខៀន ហ្វឺត តង់ក្រាលពេលបង្រៀន...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សកាន់អំណាច នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។ សម្ដេចតេជោ បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញចោល។ សម្ដេចតេជោ បានបន្តថា ផ្សែងពុលគ្រាប់បែកចង្កោម...
ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ។ ថ្នាលព័ត៌មានអនឡាញដែលមានពីរភាសានេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកធុរកិច្ចកម្ពុជា និងអ្នកធុរកិច្ចអន្តរជាតិ មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១១ របស់កម្ពុជា កាន់តែមានប្រសិទ្ធភាព។ ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះសម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ មានគោលបំណងជួយឱ្យធុរកិច្ច រួមមានសហគ្រាសធុនតូច និងមធ្យម អាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានក្នុងការធ្វើពាណិជ្ជកម្មបានល្អប្រសើរ និងប្រើប្រាស់យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី...
កំពង់ចាម៖ ស្ថានភាពការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា នៅតែបន្តឥតឈប់ឈរ ប៉ុន្តែក្រសួងអភិវឌ្ឍន៍ជនបទ នៅតែខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវទីជនបទ ដើម្បីបម្រើផលប្រយោជន៍ និងជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋ ។ នៅក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លសលើលទ្ធផលការងារ ជួសជុលស្ដារឡើងវិញផ្លូវក្រាលកៅស៊ូ ២ជាន់ (DBST) ចំនួន១ខ្សែ មាន២កំណាត់ ស្មើនឹងជាង២ពាន់ម៉ែត្រ និងសំណង់ទ្វារដោះទឹក ស្ថិតក្នុងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម...
ភ្នំពេញ៖ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ ដែលបានកលតឡើងជាថ្មីនេះ។ ការសម្តែងក្តីបារម្ភខណៈឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំងជូន ឯកឧត្តម លី ជេម្យ៉ង់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ជាមួយបណ្តាអង្គទូតមកពីប្រទេសចំនួន ៧ ផ្សេងទៀត។ យោងតាមបណ្តាញសង្គមរបស់ស្ថានឯកអគ្គរាជរដ្ឋទូតកូរ៉េនៅកម្ពុជាបានឲ្យដឹងថាក្នុងជំនួបកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ឯកអគ្គរាជទូត ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជូនដល់ឯកឧត្តមប្រធានាធិបតីលី និងប្រជាជនកូរ៉េផងដែរ។ ឯកឧត្តម ឯកអគ្គរាជទូតបានមានប្រសាសន៍ថា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសឲ្យដឹងថា នៅយប់រំលងអាធ្រាត ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានពង្រីកការរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានបើកការបាញ់ប្រហារពីនាវាចម្បាំងរបស់ខ្លួនមកទឹកដីខេត្តកោះកុងចំនួន២០គ្រាប់ បានទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង F-16 បណ្តាលឲ្យស្ពាន់ចំនួនពីរកន្លែង និងអគារខូចខាត់យ៉ាងដំណំនៅថ្មដា ខេត្តពោធិសាត់ បន្តទម្លាក់គ្រាប់បែកចង្កោម និងបាញ់ដោយអាវុធធុនធ្ងន់ជាច្រើនទៀតនៅតាមបន់ព្រំដែននៃខេត្តបាត់ដំបង,ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥នេះ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះសម្តេចបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយឯកឧត្តម អានវ៉ា អីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងនៅយប់ថ្ងៃទី១២ ខែធ្នូសម្តេចបានសន្ទនាជាមួយឯកឧត្តម ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក ដោយកិច្ចសន្ទនានោះ សម្តេចធិបតីបានប្រាប់ទៅម្ចាស់សាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរទាំងពីរនេះឲ្យពិនិត្យមើលផ្កាយរណបទៅដឹងហើយថាតើភាគីកម្ពុជា ឬថៃដែលជាអ្នកបាញ់ប្រហារមុន ក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក...
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានគណៈប្រតិភូកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ក្នុងសម័យប្រជុំលើកទី២០ នៃគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋភាគីចំនួន ១៥0 ប្រទេស និងអ្នកចូលរួមចំនួន ១២៩០រូប។ សម័យប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែធ្នូ ឆ្នាំ២០២៥ នៅបន្ទាយក្រហម...
ផ្លូវជនបទនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ កសិករក្នុងការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈកសិកម្មទៅកាន់ស្រែ-ចម្ការ និងការដឹកជញ្ជូនកសិផលពីចម្ការមកលំនៅឋាន ឬទៅកាន់ ទីផ្សារ ខណៈដែលស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍លើវិស័យកសិកម្ម។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរ ក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារ...