ព័ត៌មាន
ផ្លូវជនបទនៅក្នុងស្រុកក្រូចឆ្មារ កំពុងផ្តល់អត្ថប្រយោជន៍ដល់កសិករដែលប្រកបរបរកសិកម្ម
ផ្លូវជនបទនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ កសិករក្នុងការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈកសិកម្មទៅកាន់ស្រែ-ចម្ការ និងការដឹកជញ្ជូនកសិផលពីចម្ការមកលំនៅឋាន ឬទៅកាន់ ទីផ្សារ ខណៈដែលស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍លើវិស័យកសិកម្ម។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរ ក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារ ស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ១០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវ ចំនួន ២ កន្លែង ស្ថិតនៅភូមិស្វាយដំណាក់ និងភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គម្រោងអនុវត្តដោយនាយកដ្ឋាន ស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អនូវលក្ខខណ្ឌផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន និងការផ្តល់សេវាសង្គមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។ ដោយឡែកបណ្តាញផ្លូវខាងលើ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវទាំងនេះបានបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ ព្រោះស្រុកក្រូចឆ្មារ គឺជាតំបន់ផលិតកម្មលើវិស័យកសិកម្ម ដោយកសិកផលមួយចំនួនដែលចេញពីស្រុកនេះ បានផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ក៏ដូច ជាការនាំចេញផងដែរ, ជាក់ស្តែងផ្លូវខាងលើនេះបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈ កសិកម្មទៅកាន់ស្រែ-ចម្ការ និងការដឹកជញ្ជូនកសិផលពីចម្ការមកលំនៅឋាន និងទៅកាន់ទីផ្សារ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវ១ ខ្សែនេះ និងថែទាំរហូតបញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ ពោលគឺបានអនុវត្តស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ដែលកំពុងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង៕
អត្ថបទ៖ សុន រ៉ាឌី


















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS17 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ