សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី) ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈកម្មការទី៤ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តក្រចេះ សរុបចំនួន៣៧៥នាក់ នៅសាលមហោស្របខេត្តក្រចេះ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសេចក្តីប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ តាមរយៈលិខិតបដិសេធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានកត់សម្គាល់ឃើញនូវសេចក្តីថ្លែងការណ៍ ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបានរាយការណ៍ដោយកាសែត The Nation Thailand កាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។...
World Aquatics ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាក្នុងទឹក បានឱ្យដឹងនាពេលថ្មីៗនេះ ថាការប្រកួតកីឡាហែលទឹកពិភពលោកដែលគ្រោងធ្វើនៅដើមខែមីនានៅប្រទេសម៉ិកស៊ិកត្រូវបានលុបចោល។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ក្រោយការចាប់ខ្លួននិងការស្លាប់របស់មេក្រុមជួញដូរគ្រឿងញៀនធំបំផុតរបស់ម៉ិកស៊ិក ជាពិសេសក្នុងរដ្ឋ Jalisco។ អង្គភាពកីឡាហែលទឹករបស់ពិភពលោកមួយនេះបានបន្តថា “World Aquatics នៅក្នុងការពិគ្រោះយោបល់ជាមួយ Aquatics Mexico សហព័ន្ធម៉ិកស៊ិកនៃប្រភេទកីឡាហែលទឹក និងលោតទឹក បានសម្រេចចិត្តលុបចោលការប្រកួត World Aquatics Diving World Cup នៅ Zapopan ប្រទេសម៉ិកស៊ិក” ។...
សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ATF) គាំទ្រការស្នើសុំ របស់ លោក ទេព រិទ្ធិវិទ្ធអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីទទួលបន្ទុកប្រធានគណៈកម្មការអភិវឌ្ឍន៍យុវជនក្រោម១៨ឆ្នាំ និងផ្នែកគ្រូបង្វឹក ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលាន អំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បីមានសិទ្ធផ្ដល់ព័ត៌មានដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានាបាននូវការអភិវឌ្ឍសមត្ថភាពកាន់តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ លោក ទេព រិទ្ធិវិទ្ធ នាកន្លងថ្មីៗនេះ ក្នុងការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ការទូតសកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុង និងក្រៅប្រទេស គឺដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានខុសច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យភាពកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស គឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដោយមធ្យោបាយសន្តិវិធី។ អ្នកនាំពាក្យបានបន្តថា តាមរយៈការងារការទូតយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល សហគមន៍អន្តរជាតិបានយល់ដឹងយ៉ាងច្បាស់...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ដែលជា មាសបៃតង ស្របតាមទស្សនាទាន កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅថ្ងៃទី២៧...
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពី បច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍នៅក្នុងប្រទេសទាំងពីរ កម្ពុជា-គុយបា...
នៅក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញពីលទ្ធផលដែលសម្រេចបានគួរជាទីមោទនៈរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ...
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានអះអាងថា ប្រទេសកម្ពុជានៅតែរក្សាភាពប្រកួតប្រជែងរបស់ខ្លួនក្នុងការរក្សាបានការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បើទោះជាត្រូវបានជាប់ពន្ធបដិការថ្មី ១៥% របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្មីៗនេះ។ លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham) បានពន្យល់ថា ការរក្សាបាននូវភាពប្រកួតប្រជែងនេះ គឺដោយសារតែ ប្រទេសជុំវិញពិភពលោកទាំងអស់ត្រូវបង់ពន្ធគយក្នុងអត្រា ១៥% ស្មើៗគ្នា ដែលខុសពីពេលមុនប្រទេសកម្ពុជាត្រូវបង់ពន្ធ ១៩% គឺខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួន...
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងខេត្តឧត្តរមានជ័យ៕