ព័ត៌មាន
បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបម្រើការក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បានទទួលអំណោយពីថ្នាក់ដឹកនាំ
បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានបោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បានទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគពីថ្នាក់ដឹកនាំ។
ដោយការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានបោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
ពិធីសំណេះសំណាល និងផ្ដល់អំណោយនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការអរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានជ្រើសរើសយករាជធានីភ្នំពេញធ្វើជាទីតាំងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ រយៈពេល៦ថ្ងៃកន្លងទៅនេះ ដែលបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី គាំទ្រផលិតផលខ្មែរ បង្ហាញពី សាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ទៀតថា ព្រឹត្តតិការណ៍នគរសង្ក្រាន្ត មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមអបអរសាទរចំនួន៦លាន ៦សែន និង៧ម៉ឺននាក់ ដែលបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ដែលភាពជោគជ័យទាំងអស់នេះ គឺមិនអាចផ្តាច់បានពីការលះបង់របស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់ ពិសេសគឺបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលប្រតិបត្តិការផ្ទាល់ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្ត មានបរិស្ថានល្អស្អាត និងស្រស់បំព្រង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា គោលបំណងបង្កើតឱ្យមានកម្មវិធីជួបជុំសំណេះសំណាលនេះ គឺដើម្បីអរគុណចំពោះបុគ្គលិកសម្អាតអនាម័យ ទាំងរដ្ឋ និងក្រុមហ៊ុនឯកជន ក៏ដូចជាកងកម្លាំងប្រជាការពារទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងភាពសប្បាយរីករាយក្នុងគ្រួសារ មកបំរើការងារនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្តទទួលបានជោគជ័យយ៉ាងធំធេង។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានរួមជាមួយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានចិត្តដាក់ការពារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ គឺបានគិតគូវែងឆ្ងាយណាស់ ពាក់ព័ន្ធនិងកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងឱកាសចូលឆ្នាំថ្មី តែយើងមិនបានភ្លេចកងទ័ពជួរមុខ និងជនភៀសសឹកឡើយ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀងថា អំណោយដែលប្រគល់ជូនបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣