ភ្នំពេញ៖នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក អំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។ ក្នុងជំនួបនេះឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានចែករំលែកបទពិសោធទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍ជាតិ ជាពិសេសកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកំពុងអនុវត្តនៅក្នុងប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន...
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ BTV ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីទី២៤ ខែឧសភា ឆ្នាំ២០២៦...
ទោះបីជាស្ថិតក្នុងតំបន់ភូមិសាស្ត្រដាច់ស្រយាល និងមានការលំបាកយ៉ាងណាក៏ដោយ ក៏សុខទុក្ខរបស់បងប្អូនកងទ័ពជួរមុខ នៅតែជាអាទិភាពចម្បងដែលថ្នាក់ដឹកនាំជួរក្រោយតែងតែគិតគូរជានិច្ច។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដឹកនាំក្រុមការងារនាំយកអំណោយរបស់លោកជំទាវ សម ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បុស្សស្បូវ ជាំតែ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាឱកាសនោះ លោកស្រី ហែម...
ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-កម្មការិនី នារសៀលថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឯកឧត្តមសាស្ត្រាចារ្យ ឡឹម...
នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ នៅមន្ទីរពេទ្យនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ព្រមទាំងបានសួរសុខទុក្ខពីស្ថានភាពសុខភាព ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងការនាំយកអាហារ...
ព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះវីឡាមួយកន្លែង ដែលសង្ស័យថាមានការលួចលាក់ដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៨៣នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងផ្ទះវីឡាមួយកន្លែង ក្នុងភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចុះអនុវត្តវិធានការច្បាប់នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការនោះ...
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបន្តក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកង ត្រូវតែស្មោះតែប្តេជ្ញាការពារនូវបូរណភាពទឹកដី សន្តិភាពជូនជាតិ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការចេញអន្តរាគមន៍សង្គ្រោះ និងបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងគ្រប់សភាពការណ៍ទាំង។ ក្នុងឱកាសប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំ អុន បានលើកឡើងថា ក្នុងនាមជាកងទ័ពដាច់ខាតថា ត្រូវយល់ដឹងច្បាស់ពីតួនាទីជាខែលការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី...
សីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីសង្ស័យបង្ខាំងមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៤នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងទីតាំងកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ...
អនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ច ចម្រុះខេត្តរតនគិរីបាន ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានាដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមមូលដ្ឋានក្រុង ស្រុកទាំង៩ ។ ក្នុងឱកាសនេះ កម្លាំងជំនាញ បានធ្វើការពន្យល់ណែនាំដល់ម្ចាស់ទីតាំងទាំងអស់ មិនត្រូវសហការ ឬបើកដៃឱ្យមានការឆបោកតាមអនឡាញ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បើទោះបីជាប្រទេសកម្ពុជា និងប្រទេសហុងគ្រី នៅឆ្ងាយពីគ្នា ប៉ុន្ដែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្អិតរមួតរ ភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ...