ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងហ្វឹកហ្វឺន បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយ ៖ ១. ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់...
កំពង់ឆ្នាំង ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យពង្រឹងសមត្ថភាពបច្ចេកទេស នៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុក ត្រូវមានសមត្ថភាពបច្ចេកទេសសមស្រប តាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបិទសន្និបាតនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លើកទី៤៤ លើកទិសដៅការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ និងឆ្នាំបន្ត និងបន្តជំរុញភាពជឿនលឿន នៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព...
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងដើម្បីពន្លឿនការរៀបចំឱ្យបានរួចរាល់ទាន់ពេលវេលា។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវខិតខំពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ និងតំបន់ដែលត្រូវរៀបចំសង្រ្កាន្តឱ្យបានរួចរាល់មុនព្រឹត្តិការណ៍មកដល់។ សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេជំនួសមកវិញដោយការលេងល្បែងប្រជាប្រិយខ្មែរ។ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំនេះនឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានភ្លក្សរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង។ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ,តំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុក,ព្រាបសន្តិភាព,រូបសំណាកសេះមាសនិងកន្លែងទទួលទានអាហារ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ...
មន្ត្រីជំនាញបានបញ្ជាក់ថា អំបិលឆ្នាំនេះមានតម្រូវការ និងទីផ្សារល្អ ប៉ុន្តែ២ខែដើមឆ្នាំ២០២៦នេះ ខេត្តកែប ផលិតអំបិលទើបបានរង្វង់២០០០តោនប៉ុណ្ណោះ ដោយសារអាកាសធាតុមិនអំណោយផល។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ត្រីជំនាញបានអះអាងថា បើអាកាសធាតុក្តៅ គ្មានភ្លៀងកក់ខែដូចសព្វថ្ងៃ បន្តអូសបន្លាយដល់ខែ៥ នោះទិន្នផលអំបិលឆ្នាំនេះ នឹងកើនជាងឆ្នាំមុន។ ប្រធានមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ខេត្តកែប លោក ភោគ សុខេន បានប្រាប់ឲ្យដឹងថា នៅក្នុងបរិបទនៃការបិទព្រំដែន និងនាំចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក តម្លៃអំបិលមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៥ ដោយអំបិលលេខ១ ក្នុង១បេ លក់បានតម្លៃចន្លោះ២០,០០០រៀល-២៥,០០០រៀល...
អាជ្ញាធរខេត្តកំពត ត្រៀមរៀបចំវិថីអាហារ និងបង្ហាញមុខម្ហូបនំចំណីខ្មែរជាង៦០មុខ ដើម្បីឱ្យទេសចរជាតិ និងអន្តរជាតិភ្លក់រសជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មី នៅខែក្រោយនេះ។ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា វិថីអាហារខេត្តកំពតដែលនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តម្រូវឱ្យមានម្ហូបអាហា នំចំណីប្រពៃណីខ្មែរ ច្រើនជាង៦០មុខ សម្រាប់បង្ហាញ ក៏ដូចជាលក់ជូនភ្ញៀជាតិ អន្តរជាតិ បានទទួលទាន និងបានស្គាល់នូវកេរដំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិកើតចេញពីស្នាដៃអ្នកកំពត។ ខណៈដែលមន្ត្រីជំនាញបញ្ជាក់ថា ផ្សារវិថីអាហារនេះនឹងធ្វើឱ្យកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ម្ហូបអាហារដ៏ទាក់ទាញនៅពេលខាងមុខ។ នៅក្នុងកិច្ចប្រជុំត្រៀមបើកដំណើរការផ្សារវិថីអាហារក្រុងកំពត កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា...
ធនាគារជាតិនៃកម្ពុជា នឹងជំរុញដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ខ្លួនជាប្រាក់រៀល និងការជំរុញឱ្យមានឥណទានប្រាក់រៀលកាន់តែច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើន ទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យ ចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញប្រាក់រៀលនេះ...
សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាមួយកន្លែង រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តជាមួយនឹងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាបាល់បោះរទេះជនពិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានគូសបញ្ជាក់ថា សន្និបាតរបស់សហព័ន្ធ ត្រូវបានប្រារព្វឡើងជាវេទិការដ៏សំខាន់សម្រាប់ត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ។ គោលដៅនៃសន្និបាតបូកសរុបលទ្ធផលការងារនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធ និងគុណភាពការងារ...
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានដឹកនាំក្រុមគណះកម្មាការចំរុះ រួមមាន អាជ្ញាធរក្រុងសំពៅពូន កងកម្លាំងទាំង៣ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ់ ឆ្មក់ចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុនកាស៊ីណូទាំង ៩ទីតាំង ស្មើនឹង ១១កន្លែង ដែលបានបិទសៀល នាពេលកន្លងមកដើម្បីពិនិត្យជាក់ស្ដែងនៅទីតាំងទាំងអស់នោះថានៅមានបន្ដរឺអត់ ដែលស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ស្ថិតក្នុងឱកាសឆ្មក់ចុះពិនិត្យជាក់ស្ដែងនៅទីតាំងតាមបណ្តាក្រុមហ៊ុនកាស៊ីណូទាំង ៩ទីតាំងស្មើនឹង ១១កន្លែង រួមមាន កាស៊ីណូហ្គោលដេន (៣ទីតាំង),...
ចាប់ពីថ្ងៃទី១៦ដល់១៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥៥៦នាក់ ស្រី២៧៨នាក់ មាន២១សញ្ជាតិ រួមមាន ៖ កេនយ៉ា ប៉ូតង់ ប៉ាគីស្ថាន កូរ៉េ ឥណ្ឌា ចិន...
អ្នកជំនាញបានព្រមានថា អ្នកគាំទ្របាល់ទាត់ដែលធ្វើដំណើរទៅ World Cup នៅរដូវក្តៅនេះរំពឹងថានឹងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ជើងហោះហើរ ហើយនឹងប្រឈមមុខនឹងការពន្យារពេល ការលុបចោល និងការរំខានដែលអាចកើតមាន ដោយសារវិបត្តិអ៊ីរ៉ង់បច្ចុប្បន្ន។ អ្នកឯកទេសអាកាសចរណ៍ និងទេសចរណ៍ Anita Mendiratta ដែលពីមុនធ្លាប់ជាអ្នកប្រឹក្សារដល់ប្រទេសអាហ្រ្វិកខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០១០ នោះបាននិយាយថាការចំណាយអាចកើនឡើង ៣០% សម្រាប់អ្នកគាំទ្រដែលបានត្រៀមលក្ខណៈទុកមុន។ ថ្លែងទៅកាន់ Reuters នៅទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ Mendiratta បាននិយាយថា ទោះបីជាការប្រកួត World...