ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាកិច្ចការចាំបាច់សម្រាប់កម្ពុជាខណៈការបោសសម្អាតនេះមិនអាចជោគជ័យបានទេ បើកម្ចាត់ត្រឹមក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ ដែលរឿងនេះត្រូវធ្វើឡើងទន្ទឹមគ្នារវាងការបោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាសសំណេះសំណាល ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា...
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នថ្នាក់ជាតិទាំងអស់ ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ឱ្យបានល្អប្រសើរ ដើម្បីបង្ហាញនូវគុណធម៌ និងភាពកតញ្ញូ ជូនពួកគាត់ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ បានបូជាជីវិតនៅសមរភូមិការពារសេចក្ដីសុខជូនប្រជាជន។ អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់...
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជំរុញទៅដល់សមាជិកបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតែងតែដាស់តឿន ឲ្យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យចំគោលដៅ និងមានប្រសិទ្ធភាពល្អ ក្នុងនោះមានបម្រើសេវាសាធារណៈ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួនជាដើម ។ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទង់ត្រឡាច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច...
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរកជនបរទេស ដែលស្ថិតនៅទីតាំង ផ្ទះ លេខ ០៥ ផ្លូវA០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញស៊ីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញ;...
ភ្នំពេញ៖ សហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ និងមានចក្ខុវិស័យ ទស្សនវិស័យ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់ស្មារតី ការចូលរួមការពារជាតិ និងជាការឆ្លើយតបទៅនិងស្ថានភាពសង្គម និងជាការចូលរួមចំណែកបណ្តុះនៅចំណេះជំនាញដល់យុវជន យុវនារី និងបណ្តុះធនធានមនុស្សចំណេះដឹងអំពីការឆ្លើយតប ត្រៀមឆ្លើយតបទៅនិងស្ថានភាពសង្គមដែលជួបបញ្ហាប្រឈម គឺពាក់ព័ន្ធនឹងការឈា្លនពានរបស់ថៃ។ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ឌុំសមាគមអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ ហើយអ្វីដែលជាការដាក់ចេញនិងការគិតគូររបស់រាជរដ្ឋាភិបាល អំពីច្បាប់កាតព្វកិច្ចយោធា ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័ត ដែលគ្រោងនឹងប្រកាសឲ្យប្រើនៅច្បាប់កាតព្វកិច្ចយោធា គឺស្របតាមសភាពការណ៍តម្រូវ។...
ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ធ្វើសកម្មភាពលួចម៉ូតូ Today របស់ ស្រ្តីអ្នកសម្អាតអនាម័យ នៅក្បែរសួនមិត្តភាព ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា និងនគរបាលប៉ុស្តិ៍មិត្តភាព ស្រាវជ្រាវបន្ទាន់ ឃាត់ខ្លួនបាន។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខណ្ឌ៧មករា ដឹកនាំដោយលោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ បានប្រគល់ម៉ូតូជូនដល់ ស្រ្តីចំណាស់ដែលជាបុគ្គលិកអនាម័យវិញ និងមានសម្ភារៈថវិកាជូនបន្តិចបន្តួចផងដែរ។ ប្រតិបត្តិការនេះបានធ្វើឡើង ក្រោយមានការណែនាំពី...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថាគោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិដោយឥតលក្ខខណ្ឌ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេចនូវប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់នៅព្រឹកថ្ងៃទី២០ ខែឧសភា...
បន្ទាប់ពីបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់សំខាន់ៗមួយចំនួនដែលថៃឈ្លានពានកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ជាក់ស្ដែងកាលពីទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់...
កណ្តាល៖ ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាល ខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកថ្មី និងសមាជិកចាស់ចំនួន១៤២នាក់ នៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសស្វាគមន៍ចំពោះការដកចោលមន្ត្រីដែលជាប់ពាក់ព័ន្ធនឹង Online Scams ហើយសម្តេចបានណែនាំបន្ថែមថា ការបង្ក្រាបការឆបោកនេះ ត្រូវដើរទន្ទឹមជាមួយការដកចេញមន្ត្រីដែលជាប់ពាក់ព័ន្ធ ខណៈកន្លងមកសម្តេចបានឃើញមានដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធនោះមិនមែនត្រឹមតែដកដំណែងប៉ុណ្ណោះទេ គប្បីត្រូវចោទប្រកាន់តាមផ្លូវតុលាការថែមទៀតផងដែរ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន។ អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ...