ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការលើកលែងទោសឱ្យលោក កឹម សុខា ថា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ខែឧសាភា ឆ្នាំស២០២៦នេះថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះ ក្រុមអ្នកវិនិយោគិនមកពីក្រុងអ៊ីនឆន់ សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់ និងបង្ហាញការចាប់អារម្មណ៍លើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ សម្ដចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo...
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់សិក្ខាកាមពលទាហានថ្មីវគ្គទី៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកឱ្យខិតខំប្រឹងប្រែងត្រងត្រាប់ និងហ្វឹកហាត់បង្កើនចំណេះដឹង ឲ្យក្លាយទៅជាកងទ័ពមានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពប្រកបដោយ គុណភាព ដើម្បីក្លាយជាទ័ពគំរូប្រកបដោយយុទ្ធសាស្រ្ត។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញស្ថាប័នស៊ីវិល និងកងកំលាំង, ក្រោមការស្វែងយល់ប្រកបដោយគតិបណ្ឌិត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជួបជាមួយ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦០នាក់ ស្រី០៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។...
ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «វិធានការអនុវត្តលើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា» ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកំណែទម្រង់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើង មានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ការផ្គត់ផ្គង់ជីវភាពជូនមន្ត្រីនគរបាលជាតិ ឱ្យបានទាន់ពេលវេលា។ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «វិធានការអនុវត្តលើការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា» នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកំណែទម្រង់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើង...
លោកស្រី Stefanie Lang នាយិកាប្រតិបត្តិ និងជាប្រធានប្រតិភូ មូលនិធិកេរតំណែលតំបន់ទេសភាព (Legacy Landscapes Fund – LLF) បានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការធានាការពារព្រៃឈើប្រកបដោយនិរន្តរភាព។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលលោកស្រី និងប្រតិភូរួមជាមួយអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI Cambodia) បានទទួលការអនុញ្ញាតិជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា ក្នុងស្ថានភាពមិនទាន់មានភាពប្រាកដប្រជានេះ រាជរដ្ឋាភិបាលបានកំពុងតាមដាន និងការពិនិត្យលទ្ធភាពលើការអនុវត្តពន្ធ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម គាំទ្រដល់សកម្មភាពភាពនៃវិស័យចម្បងៗក្នុងស្រុក ក្នុងគោលដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះថា នៅក្នុងបរិការណ៍មិនទាន់មានភាពប្រាកដប្រជា, កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងប្រមាណ ៥% នៅដើមឆ្នំា...
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សផ្នែកគណនេយ្យ គឺជាធនធានដ៏មានសារៈសំខាន់ គាំទ្រកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា លើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណនេយ្យ និង ហិរញ្ញវត្ថុ និងសញ្ញាបត្រជំនាញគណនេយ្យអន្តរជាតិ ACCA ថា កម្ពុជាបាននិងកំពុងជំរុញជំនាញអភិវឌ្ឍន៍ជំនាញ វិជ្ជាជីវៈមានចំនួន កើនឡើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Park Joo Bong ប្រធានក្រុមហ៊ុន DAEJOO KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុង អ៊ីនឆន់ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម វិមានសាមគ្គីភាព៕