ភ្នំពេញ៖ ជនជាតិចិនសរុបចំនួន ២៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ និងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នងទីតាំង៣កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ,ឯកឧត្តមឧត្តមសេនីយ៍ឯក...
អ្នកជំនាញក្នុងអាជីវកម្ម វាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើនខ្ពស់ជាងការរំពឹងទុករបស់រាជរដ្ឋាភិបាល ៤,២% ខណៈចលនាអាជីវកម្មក្នុងស្រុកកំពុងបន្តយ៉ាងសកម្ម តាមរយៈលំហូរវិនិយោគ និងកំណើននៃការនាំចេញជាដើម (ទោះបី ពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជាក៏ដោយ)។ បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការអាជីវកម្ម ក្នុងស្រុក និងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានស្តារឡើងវិញ ដោយបន្តរក្សាបាននូវស្ថិរភាពម៉ា ក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ...
ភ្នំពេញ៖ ទោះបីជា សកលលោកកំពុងប្រឈមភាពរអាក់រអួលនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាបានទទួលបានជើងហោះចេញ-ចូលជាង ២ម៉ឺនជើងក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦ កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាកាសយានដ្ឋានអន្តរជាតិតេជោ(KTI) ទទួលបានជើងហោះហើរចេញ-ចូលច្រើនជាងគេ មានចំនួនប្រមាណ ៧០០ជើងក្នុងមួយសប្តាហ៍។ របាយការណ៍វឌ្ឍនភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៦ កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) មានចំនួន ២៣ ២០៤ ជើង កើន...
ភ្នំពេញ៖កម្ពុជាគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធំធេងចំពោះប្រាសាទព្រះវិហារ និងបូជនីយដ្ឋានវប្បធម៌ដទៃទៀតដែលមានតម្លៃលេចធ្លោជាសកលដោយកងទ័ពថៃដល់បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា។ ការគូសបញ្ជាក់បែបនេះ តាមរយៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដល់បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជាកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦នេះ។ បទបង្ហាញនេះមានការ ចូលរួមពីប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន៤៤ រូប និងត្រូវបានដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។...
ភ្នំពេញ ៖ លោកឃៀង សុណាឌីន អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានចេញសារបញ្ជាក់អំពីការបញ្ជូនខ្លួនទណ្ឌិតជាក្មេងទំនើង៧៩០នាក់ ទៅមណ្ឌលអប់រំកែប្រែថ្មីចំនួន០២ ជូនសាធារណៈជន ជៀសវៀងការភ័ន្តច្រលំអំពីការបញ្ជូនពួកគេទៅជួរមុខផ្ទាល់ ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោកថា ៖ “ ខ្ញុំបានកត់សម្គាល់ឃើញថា មានរូបភាពយល់ពុំទាន់ច្បាស់ថាក្មេងៗជាទណ្ឌិតទាំងនោះ នឹងត្រូវបញ្ជូនទៅជួយជួរមុខផ្ទាល់ តែជាក់ស្តែងមិនដូចការយល់ឃើញនេះឡើយ គឺទណ្ឌិតដែលកំពុងពេញវ័យពេញកម្លាំងទាំងនោះ ត្រូវប្រមូលផ្តុំយកទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែទី៤នៅខេត្តពោធិ៍សាត់ និងនៅពន្ធនាគារខេត្តឧត្តរមានជ័យ “...
ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះ បណ្តាលឱ្យកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)។...
លោក ប៊ុត សារ៉ូ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នប្រកបរបររត់ម៉ូតូកង់បី នៅរាជធានីភ្នំពេញ និងជាសិស្សកំពុងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានចែករំលែកបទពិសោធន៍ពីការរៀនជំនាញ និងការរកប្រាក់ចំណូលបន្ថែម ក្រៅពីសេវាកម្មដឹកជញ្ជូនប្រចាំថ្ងៃ។ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ប៊ុត សារ៉ូ បាននិយាយឱ្យដឹងថា ក្រោមគម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ (TVET 1,5M)...
(សៀមរាប)៖ ក្នុងយុទ្ធនាការសកម្មភាពគាំពារពលរដ្ឋ និងលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណវត្តអារញ្ញគីរីមុនីសុខុម (វត្តស្វាយលើ) ឃុំ/ស្រុកស្វាយលើ ខេត្តសៀមរាប ដោយនាំយកឱកាសការងារសរុបចំនួន ៤ ០៥០កន្លែង ពីបណ្ដារោងចក្រ សហគ្រាស សមាគម និងក្រុមហ៊ុនធំៗចំនួន ៧ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន...
តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំបន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា នៅទីជនបទ ជាពិសេសផ្លូវគមនាគមន៍ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើដំណើរ និងងាយស្រួលដឹកកសិផលជាងមុន ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ មាន២កំណាត់ ប្រវែងជាង ៣ពាន់ម៉ែត្រ និងប្រព័ន្ធលូ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦...
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកិច្ចសហការរវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមបណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តទាំងបី ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីពលកម្មកុមារឱ្យកាន់តែទូលំទូលាយ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ ក៏ដូចជាការរាយការណ៍ក្នុងករណីមានការសង្ស័យថា...