ក្រុមមន្រ្តីជំនាញកម្ពុជា ធ្វើការស្វែងយល់ស៊ីជម្រៅ ពីបទពិសោធន៍វិជ្ជមាន និងកត្តាអវិជ្ជមានរបស់អ្នកចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដើម្បីជំរុញធ្វើបច្ចុប្បន្នភាពប្រព័ន្ធនេះឱ្យកាន់តែ ប្រសើរ។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បទពិសោធន៍ចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅពីបទពិសោធន៍វិជ្ជមាន និងអវិជ្ជមានរបស់អ្នកចុះ បញ្ជី និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដោយមានការចូលរួមដោះស្រាយបញ្ហាពីក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខ សង្គម,...
នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសភា...
នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុនជប៉ុន GOMI RECYCLE110 CO., LTD ដើម្បីឧបត្ថម្ភការសិក្សាដល់សិស្ស-និស្សិតក្រីក្រនៅតាមសាលាជនបទដាច់ស្រយាល។ កិច្ចសហប្រតិបត្តិការនេះកើតចេញពីជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Yusuke Okumura ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ ក្រុមហ៊ុន GOMI RECYCLE110 CO., LTD ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការកែច្នៃ និងគ្រប់គ្រងសំណល់នៅកម្ពុជា...
នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Tiziana Bonapace ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃ UN-ESCAP លោក Sardar Umar Alam...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Lawrence Wong (ឡរ៉េនវ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី…។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។ ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ប្រទេសសិង្ហបុរី...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ...
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិនិត្យ និងពិភាក្សាជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដែលជាក្រុមទីប្រឹក្សាអ្នកច្បាប់ និងជាមេធាវីអន្តរជាតិមួយរូប ពាក់ព័ន្ធនឹងការនាំរឿងក្ដីវិវាទព្រំដែនកម្ពុជាជាមួយថៃទៅតុលាការអន្តរជាតិ ICI។ សម្ដេចធិបតីបានសរសេរថា៖«ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ...
នៅថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ២០២៥ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស។ វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធមកពីបណ្ដាប្រទេសនានា ដើម្បីយល់ដឹងនិងពិភាក្សាអំពីអភិបាលកិច្ចទិន្នន័យ បញ្ញាសិប្បនិមិត្ត (AI) និងសន្តិសុខសាយប័រ (cybersecurity)។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំមកពីចក្រភពអង់គ្លេស អូស្ត្រាលី...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីគោលជំហរមុខមាំសម្រាប់ចេញអន្តរាគមន៍ជាកម្លាំងជួរក្រោយ នៅឡើយរងចាំតែពេលមានបទបញ្ជារពីថ្នាក់ដឹកនាំប៉ុណ្ណោះ ក្នុងការទៅកម្ទេចខ្មាំងសត្រូវសៀម ដែលមានមហិច្ចតាឈ្លានពានដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ។ ការប្រកាសពីគោលជំហរមុខមាំ និងត្រៀមលក្ខណៈជាស្រេចរបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលទូទាំងរាជធានី និងត្រួតពិនិត្យយុទ្ធោបករណ៍ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីកម្លាំងនគរបាលជាច្រើនពាន់នាក់ផងដែរ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ។ លោកឧត្តមស្នងការ...