ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាម៉ឺងម៉ាត់ ទៅកាន់កម្លាំងនគរបាលជំនាញផែនចរាចរណ៍ ពិសេសអធិការនគរបាលខណ្ឌទាំង១៤ ត្រូវរឹងបន្តឹងច្បាប់ចរាចរណ៍ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដាច់ខាត លើការបើកបរវ៉ាជែង , លើសល្បឿន ឬបង្ហោះម៉ូតូតូចធំលើដងផ្លូវសាធារណៈ បង្កជាភាពអាណាធិបតេយ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងមហាជនទូទាំងអស់ផងដែរ ។ បទបញ្ជាធ្ងន់ៗ របស់ឯកឧត្តមស្នងការការ ធ្វើឡើង បន្ទាប់ពីមានការបង្ហោះរិះគន់ព្រោងព្រាតនៅលើបណ្តាញទំនាញទំនងសង្គម អំពីក្រុមម៉ូតូធំមួយចំនួនតូចៗ បានបើកបរវ៉ាជែងពេញដងផ្លូវ...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ជូនឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម KIM Chang Yong និងសហការីមកកាន់ទីស្តីការក្រសួងយុត្តិធម៌។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត...
សមយុទ្ធពហុភាគី PRAGATI 2026 បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ នៅទីក្រុង Umroi រដ្ឋ Meghalaya ដោយមានការចូលរួមពីប្រទេសមិត្តចំនួន ១២ រួមមាន៖ ប៊ូតាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។ សមយុទ្ធនេះមានរយៈពេល ០២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ...
គិតក្នុងរយៈពេលជិត១ឆ្នាំមកនេះ ទោះបីជាការបិទច្រកព្រំដែនកម្ពុជា-ថៃ ឬការរឹតត្បិតការនាំចូលទំនិញមួយចំនួន ក៏ការដោះដូរ និងការលក់ដូរទំនិញតាមបណ្តាផ្សារនានាតាមបណ្តាផ្សាររាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារធំថ្មី និងផ្សារឈូកមាសជាដើម នៅតែរក្សាបានសភាពល្អធម្មតា ព្រមទាំងមានសណ្តាប់ធ្នាប់ល្អប្រសើរ។ ជួបសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋដែលជាអាជីវករនៅផ្សារឈូកមាស ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ពួកគាត់បាននិយាយឱ្យដឹងថា សព្វថ្ងៃនេះតាមការមើលឃើញជាក់ស្តែង ទាំងម្ហូបអាហារ របស់របរប្រើប្រាស់ ស្លៀកពាក់ និងសម្ភារៈផ្សេងៗ គឺមានច្រើនសន្ធឹកសន្ធាប់ណាស់ ដែលមិនបង្ករឱ្យមានការខ្វះខាតក្នុងការទិញលក់នោះទេ។ ក្រុមអាជីវករផ្សារ បានលើកឡើងស្រដៀងគ្នាទៀតថា បើនិយាយដល់ការរកប្រាក់ចំណូលពីការលក់ដូរសព្វថ្ងៃ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព មានប្រសាសន៍បញ្ជាក់ទៅកាន់គណបក្សនយោបាយសម្ព័ន្ធភាពថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។ ឯកឧត្តម...
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដើម្បីពិនិត្យពីជីវភាពរស់នៅ និងការបង្កបង្កើនផលដំណាំផ្សេងៗ។ ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម សង្កេតឃើញថាអតីតយុទ្ធជន ជាច្រើនគ្រួសារបានរៀបចំជីវភាពរស់នៅយ៉ាងល្អប្រសើរ ហើយថែមទាំងបានបន្តដាំដុះដំណាំហូបផ្លែជាច្រើនជុំវិញផ្ទះដីឡូត៍របស់ខ្លួន។ ឯកឧត្តម...
ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល បានចុះទៅពិនិត្យមណ្ឌលសុខភាព មួយចំនួន (ជុំទី៣) នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត រយៈពេល០៣ថ្ងៃ ។ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី បានលើកឡើងថា ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់...
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យការរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំផ្ទះយ៉ាងមានសោភ័ណភាព និងការរៀបចំមុខរបររបស់ខ្លួន ដើម្បីជាចំណូលបន្ថែមក្នុងជីវភាពប្រចាំថ្ងៃ។ អំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រាប់ពីការរៀបចំឲ្យមានផ្សារបណ្តោះអាសន្ននាពេលខាងមុខ ដើម្បីផ្តល់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹកជាអាជីវករលក់ដូរផងដែរ។...
ភ្នំពេញ៖ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែមេសា ឆ្នាំ២០២៦ បានអនុម័តគម្រោងវិនិយោគចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារចំនួន ១៨ពាន់កន្លែង។ សេចក្តីប្រកាសព័ត៌មាន CDC បានផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៤២គម្រោង...
ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន និងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងដំណើរការនៃការចុះធ្វើជំរឿនtaមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងកិច្ចការនារី នាថ្ងៃនេះ...