ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាង១០ថ្ងៃហើយ ប៉ុន្តែដូចគ្រប់គ្នាយល់ដឹងជាទូទៅគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់សង្គម នឹងមិនចប់ទៅតាមឆ្នាំចាស់នោះឡើយ ពិសេសប្រសិនបើមានការធ្វេសប្រហែសណាមួយពីសំណាក់អ្នកពាក់ព័ន្ធ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយបញ្ចប់បុណ្យចូលឆ្នាំ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បានកើតឡើងចំនួន៥៩ករណី បណ្តាលឱ្យមានមនុស្ស៣៤នាក់បាត់បង់ជីវិត និង៨៣នាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់ទាំងនេះកើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ...
នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។ គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។ រាជរដ្ឋាភិបាល...
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួនពីរទៅកាន់គណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ៖ ១- សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ២- សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម» ការជំរុញសេចក្តីព្រាងច្បាប់ទាំងនេះ គឺជាកិច្ចការអាទិភាពដើម្បីពង្រឹងវិស័យការពារជាតិ និងធានាស្ថិរភាពថាមពលអគ្គិសនីជូនប្រជាពលរដ្ឋ។
កម្ពុជានាំចេញកៅស៊ូមិនទាន់កែច្នៃ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ៦៤៨ លានដុល្លារអាមេរិក កើនឡើង ៤២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ នៃការនាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ...
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗ រួមទាំង វិស័យកីឡា។ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំនេះ មានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ជាច្រើន។ ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ហាពិភពលោកនេះ ឯកឧត្តម ហែម...
ភ្នំពេញ៖ក្នុងឱកាសចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តបង្ហាញអំពីជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេថៃ។ នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់ សហភាពអឺរ៉ុប ដែលស្នើដំឡើងកម្រិតទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុបទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបជាទៀងទាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព...
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣៥នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ...
ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន គ្រោងរៀបចំ នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ដទៅនៅខាងជើង ប្រាសាទបាយ័ន ក្រុងអង្គរធំ នាថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦នេះ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា បានជម្រាបជូនគ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជនទាំងអស់ ឱ្យបានដឹងថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ...
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការចុះបញ្ជីម៉ាសម្គាល់ភូមិសាស្រ្តទំនិញ (GI)ជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតនេះ នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈអ្នកតំណាងឱ្យផលិតផល GI បានបង្ហាញក្តីរីករាយ និងជឿជាក់ថា ផលិតផល GI របស់ពួកគេនឹងកាន់តែមានទីផ្សារទូលំទូលាយទាំងក្នុងស្រុក និងអន្តរជាតិ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៨ មេសានេះ បានប្រកាសថា ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ...
(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័សនូវការទាមទាររបស់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន អិមអិល ដែលមានអាសយដ្ឋានស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយកម្មករនិងនិយោជិតឯកភាពចំនួន ៨ ចំណុច។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកឱ្យដឹងថា “ក្រោយទទួលបានដំណឹងពីការទាមទារភ្លាម មន្រ្តីជំនាញរបស់ក្រសួង និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ភ្លាមៗផ្តល់អាទិភាពដល់អត្ថប្រយោជន៍របស់បងប្អូនកម្មករដែលស្របច្បាប់ និងការគោរពច្បាប់របស់និយោជក”។ យោងតាមលទ្ធផលនៃការដោះស្រាយដែលឯកភាពគ្នា ការបើកប្រាក់ឈ្នួល...