កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារជប៉ុន នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សុរបជាង ៦១៤ លាន ដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី៣ ជួយជ្រោមជ្រែង ដល់ការនាំចេញទំនិញរបស់កម្ពុជា។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយទីផ្សារប្រទេសជប៉ុនបានកំពុង គាំទ្រដល់ការនាំចេញរបស់កម្ពុជា ឈក្នុងលំដាប់ទី៣ បន្ទាប់ពីការនំាចេញទៅសហរដ្ឋអាមេរិក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្ទៀន ដេសរ៉ូច (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ។ ក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី...
ឆ្លៀតពីការងារប្រចាំថ្ងៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានចុះពិនិត្យដោយផ្ទាល់ក្នុងដំណើរការនៃការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការតាមដានការជំរឿនមន្ត្រីនាពេលនេះ។ កន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងពីគោលបំណងនៃការធ្វើជំរឿនមន្ត្រីរាជការ គឺដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រីរាជការ ដែលកំពុងបម្រើការងារពិតប្រាកដ។ ការជំរឿនមន្ត្រី គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ដោយមិនសំដៅដល់ការសើរើព័ត៌មានមន្ត្រី ឬជាការវះកាត់ណាមួយនោះទេ។ គោលដៅនៃការធ្វើជំរឿននេះ គឹដើម្បីទទួលបានទិន្នន័យច្បាស់លាស់...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារតាមរយៈអ្នកនាំពាក្យរបស់សម្តេច រំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនកម្ពុជា ព្រឹន្ទបាលឯក សួន រោន ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក។ សាររំឭករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាសាធារណៈដោយ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា...
សេចក្តីគោរពស្រឡាញ់ និងការគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ១.១៦៩គ្រួសារ រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...
ក្នុងឱកាសអញ្ជើ្ជញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានរំឭកនូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវពាក្យស្លោក «កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» ដោយសម្ដេចធិបតី ចាត់ទុកពាក្យស្លោករបស់សម្ដេចតេជោនេះ គឺមានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ខណៈគ្រប់ស្ថាប័ន មិនថា រដ្ឋ ឬឯកជនគឺត្រូវធ្វើការកំណែទម្រង់។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែង...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទី៧ រាជដ្ឋាភិបាលបានដាក់ចេញនូវវិធានការអាទិភាពចំពោះការធ្វើកំណែទម្រង់តាមបណ្ដាក្រសួងស្ថាប័ន ក្នុងនោះគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំធ្វើកំណែទម្រង់នេះ បានធ្វើការត្រួតពិនិត្យ កែសម្រួល នៅតាមក្រសួងស្ថាប័នចំនួន១៦ រួចទៅហើយ ដោយមានក្រសួងស្ថាប័នមួយចំនួនត្រូវកែសម្រួល និងមួយចំនួនទៀតត្រូវរក្សាទុកដដែល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើ្ជញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា...
កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ដោយបានឃាត់ខ្លួនជនបរទេសជាង ២០០នាក់។ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ BTV ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ...
មណ្ឌលគីរី៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ – អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក...
នាជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្ដមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឱ្យមានការរីកចម្រើនបន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវ ឱ្យកាន់តែមានភាពស្និទ្ធស្នាល។...