រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេសការស្វែងរកវិធានការកាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈវិស័យឯកជនបានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា...
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រៀបចំកម្មវិធីប្រឡងគល់បញ្ជី ដើម្បីជ្រើសរើសបេក្ខសមណនិស្សិត-និស្សិត ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ សិក្សា២០២៦-២០២៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។ ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន...
នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ មានទីតាំងស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយផ្នែកនឹមធំ ជ័យលាភីលេខ០១ បានទៅលើលោក ស្រី ចាន់ ដែលមានគោឈ្មោះ សួស្តី ស្តូរ៉ិច និងផ្នែកនឹមតូច ជ័យលាភីលេខ០១ បានទៅលើ លោក ប៉ូ រដ្ឋា...
នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូលំនៅដ្ឋាន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ ពិធីចាប់ឆ្នោតប្រគល់លេខផ្ទះនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគម...
ក្រុមយុវជនជាង ១ ៤០០នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរសៀលថ្ងៃទី ៥ ខែមេសា បានមកជួបជុំហាត់សមរួមគ្នាជាក្បួនធំ ក្បួនដង្ហែនគរសង្ក្រាន្ត សម្រាប់ត្រៀមសម្ដែងជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្រុមយុវជនស្ម័គ្រចិត្រទាំងនេះ មានទាំងសិស្សបឋមសិក្សា សិស្សវិទ្យាល័យ និងនិស្សិត បានស្ម័គ្រចិត្តចូលរួមសម្ដែងសម្រាប់ ក្បួនដង្ហែនគរសង្ក្រាន្ត។ បន្ទាប់ពីហាត់សមដាច់ដោយឡែកពីគ្នាមួយរយៈមកនេះ ក្រុមយុវជនទាំងអស់ បានមកប្រមូលផ្ដុំ ហាត់សមរួមគ្នានៅទីតាំងផ្ទាល់ លើដងផ្លូវមុខវត្តឧណ្ណាលោម។ ម្នាក់ៗទោះហត់ ក្រោមកម្ដៅថ្ងៃយ៉ាងណាក្ដីក៏ពួកគេនៅរក្សាស្នាមញញឹម ចំពោះការចូលរួមជាសកម្មភាពដើម្បីសង្គមមួយនេះដែរ។ ការចូលរួមនេះ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង នវានុវត្តន៍ ក្រសួងបរិស្ថាន និងភាគីម្ចាស់ជំនួយ នៅថ្ងៃទី៦ ខែមេសានេះ បានប្រកាសដាក់ឱ្យដំណើរការ “កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ” រាជធានីភ្នំពេញ ដែលកម្មវិធីនេះនឹងរួមចំណែកផ្តល់ទុនបើកដំណើរអាជីវកម្មតាមគោលការណ៍បៃតង ការទទួលបានថាមពលស្អាត សន្សំសំចៃ និងពង្រឹងការប្រកួតប្រជែង។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា...
អង្គការយូណេស្កូ កំពុងរៀបចំមូលនិធិសង្គ្រាះបន្ទាន់ផ្តល់មកប្រទេសកម្ពុជា ដើម្បីជួសជុលប្រាសាទព្រវិហារ ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា កាលពីចុងខែមីនា ឆ្នាំ២០២៦ អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញមកវាយតម្លៃពីផលប៉ះពាល់នៃប្រាសាទព្រះវិហារ បន្ទាប់ពីប្រទេសកម្ពុជា បានដាក់លិខិតទៅអង្គយូណេស្កូ តាំងពីផ្ទុះសង្គ្រាមលើកទី១ ដោយសារការឈ្លានពានរបស់ភាគីថៃ។ ប្រសាសន៍ដូច្នេះនេះ បានធ្វើឡើងក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំដោយក្លិបអ្នកការសែតកម្ពុជា លើប្រធានបទ «ការខូចខាតប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក» នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០, កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអន្តរក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាមួយចំនួនផងដែរ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចំនួន ៤៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការបណ្តេញចេញនេះ គឺចាប់ពីថ្ងៃទី២-៣-៤ ខែមេសា ឆ្នាំ២០២៦។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់...
កម្លាំងជំនាញកងរាជអាវុធហត្ថកំពុងតែស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ប្រមាណជិត ២០០គីឡូក្រាម។ ការតាមចាប់ខ្លួនមេក្លោងធំនេះ គឺបន្ទាប់ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ផលិតគ្រឿងញៀននៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ហាញថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ (ស្រី០៣) ក្នុងនោះមានជនជាតិចិន ចំនួន១៨នាក់, ជនជាតិវៀតណាម ចំនួន០១នាក់ (ស្រី), ជនជាតិខ្មែរ ចំនួន០៣នាក់ (ស្រី០១នាក់)។ តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ...