នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី២៣ ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ។ ជាមួយគ្នានេះ កម្មកររោងចក្រ បានអរគុណដល់រាជរដ្ឋាភិបាល និងថៅកែរោងចក្រ ដែលយកចិត្តទុកដាក់ផ្ដល់នូវបរិយាកាសការងារល្អ មានសុវត្ថិភាព និងមានផាសុកភាពដល់ពួកគេ។ កម្មករនិយោជិតបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសានេះ បានប្រាប់BTVថា កន្លងទៅ និងបច្ចុប្បន្ន ថៅកែរោងចក្រ បានគោរពតាមច្បាប់ការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ការបើកប្រាក់បៀវត្សទៀងទាត់ ប្រាក់ថែមម៉ោង ថ្លៃអាហារប្រចាំថ្ងៃ និងមានគ្រូពេទ្យប្រចាំការនៅក្នុងរោងចក្រ...
ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការសមាជិកសភាជាតិកម្ពុជាដើម្បីប្រជាជន និងអភិវឌ្ឍន៍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ពិធីបើកជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំពិភពលោក និងតំបន់ រួមមាន៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសនីហ្សេរីយ៉ា ក្នុងនាមជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ...
លោកស្រី ឈឿន សុភានី អភិបាលរង តំណាងលោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកគាស់ក្រឡ និងតំណាងអង្គការខ្មែរដើម្បីការអប់រំ (KHEN) ម្ចាស់ជំនួយ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យបញ្ចប់ការសាងសង់សាលារៀនមត្តេយ្យសហគមន៍ បន្ទប់ទឹក និងសួនកុមារ សម្រេចបាន១០០% ព្រមទាំងបន្តការងារដាំដើមឈើ និងធ្វើរបងបន្ថែមទៀត ជូនកូនចៅអតីតយុទ្ធជន...
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន...
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ជាពិសេសកាលពីឆ្នាំមុនក្នុងនាមជាប្រធានអាស៊ាន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្របសម្រួលកាត់បន្ថយភាពតានតឹង និងជំរុញដំណើរការសន្តិភាពក្នុងតំបន់។ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងបែបនេះក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត Datuk Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា...
ក្រុមហ៊ុនទេសចរណ៍កម្ពុជា និងចិន បានសម្តែងការអបអរសាទរពេញចិត្តខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការ Visa Free ជូនដល់ប្រជាជនចិនទាំងអស់ ចាប់ពីខែមិថុនា រហូតដល់ខែតុលា ឆ្នាំ២០២៦ ដែលរំពឹងថា Visa Free នឹងទាក់ទាញចំណាប់អារម្មណ៍ទេសចរចិនឱ្យងាកមកទស្សនាកម្ពុជាកាន់តែច្រើន។ ក្រុមហ៊ុនទេសចរណ៍មកពីប្រទេសចិន និងកម្ពុជា បានប្រាប់BTV នៅថ្ងៃទី២៨ ខែមេសា នេះថា ការផ្តល់ទិដ្ឋាការ Visa Free របស់កម្ពុជា ជូនប្រជាជនចិន នៅក្នុងរដូវទេសចរណ៍បៃតង នឹងអាចទាក់ចិត្តទេសចរចិនកាន់តែច្រើនឱ្យមកទស្សនាកម្ពុជា...
ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាសមាជិកក្រុមសភាវ័យក្មេង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ នៃសមាជិកសភាវ័យក្មេងអាយប៉ា ក្រោមមូលបទរបស់កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣គឺ “យុវជនអាស៊ាន៖ ការពង្រឹងសាមគ្គីភាព និងការផ្ដល់អំណាចជាអ្នកដឹកនាំដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត” ។ វេទិកានេះ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីរដ្ឋសភាហ្វីលីពីន។...
ព្រះសង្ឃ និងប្រជាពលរដ្ឋ បានសម្ដែងអារម្មណ៍ត្រេកអរ និងថ្វាយព្រះពរ ព្រះមហាក្សត្រ ក្រោយពីទទួលដំណឹង ពីព្រះរាជសុខភាព របស់ព្រះអង្គ ដែលកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ នៅប្រទេសចិន មានស្ថានភាពល្អប្រសើរ។ ព្រះគ្រូសូត្រស្ដាំ គង់នៅ វត្តពិភទ្ទរង្សី ចិនដំដែក និង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានសង្ឃដីកា និងបានប្រាប់ BTV នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា ព្រះអង្គ មានព្រះទ័យរីករាយ នៅពេលដែលទទួលដំណឹងថា...
ប្រជាពលរដ្ឋខ្មែរ បានបន្តបង្ហាញការគាំទ្រលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តបោសសម្អាត Online Scams ចេញពីកម្ពុជា ដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ និងជាការបញ្ជាក់ថា កម្ពុជាពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជននោះឡើយ។ ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បានបន្ថែមល្បឿនកាន់តែខ្លាំង ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្របតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លើការត្រួតពិនិត្យការស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេសទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីច្បាប់ប្រឆាំងនឹង Online...
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនុវការប្ដេជ្ញាចិត្តលើការពង្រឹង និងពង្រីកវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ ភាគីទទាំងពីរបានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាសលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនឯកឧត្តម Mario Jose Armengo Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលរួបសម្ដែងការគួរសម...