បន្ទាប់ពីទទួលបានភាពជោគជ័យកាលពីឆ្នាំមុន ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងរៀបចំពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី និងពិធីបុណ្យប៉ាសាម៉ាឡាំឥណ្ឌូនេស៊ីម្តងទៀត នៅតាមផ្លូវចតុមុខក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០២៦នេះ ដោយរំពឹងថា នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលរួមក្នុងវប្បធម៌នូសាន់តារ៉ា និងភាពចម្រុះនៃម្ហូបអាហារ។ ពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី គឺជាកម្មវិធីផ្សព្វផ្សាយសេដ្ឋកិច្ច និងវប្បធម៌រួមបញ្ចូលគ្នាដ៏សំខាន់មួយរបស់ស្ថានទូត។ ពិធីបុណ្យដែលរៀបចំឡើងនៅតាមផ្លូវចតុមុខនេះ នៅតែជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងរាជធានីភ្នំពេញ នឹងក្លាយជាទីកន្លែងសម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរីករាយជាមួយរាត្រីចុងសប្តាហ៍ដ៏សម្បូរបែប និងពោរពេញដោយវប្បធម៌ជាមួយគ្នា។ ភ្ញៀវទេសចរ នឹងមានឱកាសភ្លក់រសជាតិម្ហូបឥណ្ឌូនេស៊ីពិតៗ ស្វែងយល់ពីសម្លៀកបំពាក់បាទីក រួមជាមួយនឹងការទិញទំនិញប្រើប្រាស់ឥណ្ឌូនេស៊ីជាច្រើនប្រភេទ ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ...
លោក រស់ ចំណាន ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអតីតសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន ៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ ពិធីនោះដែរ មានវត្តមាន លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សឿង ចក់...
ក្រោមគំនិតផ្តួចផ្តើម និងទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្រ្តីរាជការទាំងអស់ដែលបម្រើការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ ឯកឧត្តម បានផ្តួចផ្តើមឱ្យមានក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាលភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ ដែលហៅកាត់ថា (MCS H+)។ កន្លងមក ក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូរអនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែកទុក្ខផ្សេងៗជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រមាណជាង១០០ករណី រួចមកហើយ។ ព្រឹកនេះ ជាភ័ព្វសំណាងរបស់មន្រ្តីរាជការក្រសួងមុខងារសាធារណៈ គឺ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំជូនទៅដល់ថ្នាក់ដឹកនាំ...
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមគម្រោងស្តីពីការគិតគូរពីសុខមាលភាពមន្ត្រីនៃក្រសួងមុខងារសាធារណៈ (MCS.H+) ដែលតែងតែយកចិត្តទុកដាក់ ត្រៀមខ្លួនជាស្រេច និងបានចូលរួមគាំទ្រថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប នៅគ្រប់ពេលវេលា ហើយកន្លងមកអនុវត្តបានចំនួន ១១២ ករណី រួមមាន ការចុះសួរសុខទុក្ខមន្ត្រីដែលសម្រាកលំហែមាតុភាព/បិតុភាព កំពុងព្យាបាលជំងឺ ឬជួបគ្រោះថ្នាក់ មរណភាព ព្រមទាំងការផ្តល់ការគាំទ្រផ្សេងៗក្នុងស្ថានភាពលំបាក។ ឯកឧត្តមថ្លែងថា នាថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បានគិតគូរមួយកម្រិតទៀត ក្នុងការចូលរួមរែកបន្ទុកមួយផ្នែកលើតម្រូវការផ្នែកសុខភាពមូលដ្ឋាន ដោយផ្តោតលើការពិនិត្យតាមដានសុខភាពជូនថ្នាក់ដឹកនាំ...
អតីតសកម្មជនគណបក្សប្រឆាំង និងគណបក្សនានាប្រជាច្រើននាក់បន្ថែមទៀតក្នុងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿចំពោះមេបក្សរបស់ខ្លួនបានយល់និង មើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែង រកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។ ការប្រកាសទទួលស្គាល់អតីតសកម្មជនរបស់គណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះក្រោមអធិបតីភាពឯកឧត្តម ហ៊ុល សំអុន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់ឱ្យសមត្ថកិច្ចចម្រុះ បន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧-៥៩ ដើម្បីត្រួតពិនិត្យគ្រប់គ្រងទប់ស្កាត់លើជនបរទេសខុសច្បាប់ ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះអោយអស់ពីប្រទេសកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម...
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំការប្រលងជ្រើសរើសសមណនិស្សិត និងនិស្សិត ប្រមាណជាង ៦០០អង្គ/នាក់ ឱ្យចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ដែលកម្ពុជាមានតម្រូវការចាំបាច់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។ ការបើកការប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមសហអធិបតី លោកជំទាវ ទូច សារុំរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់បទបញ្ជាទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងនោះមានចេតនាប្រព្រឹត្តិអំពើណាមួយដែលនាំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិភ្ញៀវជាតិ ឬអន្តរជាតិ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង នោះឡើយ ។ បទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើង ស្របពេលដែលមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនបរទេស ជាជនជាតិជប៉ុន០២នាក់ បានបាត់លុយចំនួន២ពាន់ដុល្លារ ក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ ចំនួន៨៨៩នាក់។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំសារជាថ្មីនៅថ្ងៃនេះ។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់ ដើម្បីយកក្មេងទំនើងអុកឡុកក្នុងសង្គម ទៅបម្រើឲ្យសកម្មនៅសមរភូមិមុខ ដូចជាការសំណង់ ធ្វើផ្លូវ ឬធ្វើលេនដ្ឋានជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស...