សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំរៀបចំពិធីប្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី បួងសួងសុំពរជ័យ សិរីសួស្តី សុខសប្បាយ និងសុំសេចក្តីសុខសាន្ត ដើម្បីជាពរជ័យ និងជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ ខណៈពិធីនេះប្រព្រឹត្តធ្វើនៅលើវាលខ្សាច់មាត់ទន្លេ កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ពិធីប្រុងពលីនេះ...
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ការប្រមូលផលបានចំនួន ១៧លើក សរុបចំនួន ២២ ១៦០គក ក្នុងនោះរួមមាន ត្រកួនចំនូន ១៤...
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun កាលពីថ្មីៗ។ ជាមួយការផ្លាស់ប្ដូរគ្រូថ្មីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតគ្រូមុន បានរួមចំណែកអភិវឌ្ឍន៍ និងកសាងនូវសមិទ្ធផលជាច្រើន សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។ យ៉ាងណាការនាំចូលគ្រូបង្វឹកថ្មី ដែលគេស្គាល់បុគ្គលសម្បូរដោយបទពិសោធន៍ និងធ្លាប់ដឹកនាំក្រុមជាច្រើនក្នុងតំបន់អាស៊ាន នឹងអាចជួយអភិវឌ្ឍន៍ និងដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឆ្ពោះទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ យោងតាមប្រវត្តិបុរសជនជាតិចិនលោក Li Huanning ធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងជម្រើសជាតិ និងក្លិប ដោយលោកបានផ្ដើមអាជីពដំបូង ដឹកនាំក្រុមយុវជនសៀងហៃ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ មុនដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ។ នៅក្រោយចប់កិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២៦កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ ១. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,...
ខេត្តក្រចេះ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។ ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំនៃយើង និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងវីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដីដើម្បីនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាពិសេសសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចំពោះគ្រួសារយុទ្ធជនពលី, ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី ១៦...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា “Australia-Cambodia Agrifood Connection Forum” នៅរាជធានីភ្នំពេញ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅកម្មវិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្រ្តាលី នូវទំនាក់ទំនងល្អ និងយូរអង្វែង ប្រកបដោយភាពរឹងមាំ...
ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជា អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងថ្មី គឺតម្លៃប្រេងសាំង = ៥,៥០០រៀល/លីត្រ ចំណែក ប្រេងម៉ាស៊ូត = ៦,៥៥០រៀល/លីត្រ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងនៅកម្ពុជា។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការកំណត់ថម្លៃប្រេងនេះ គឺយោងតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល...
ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់ជិត ៣.៥០០ លានដុល្លារ កើន ឡើងជាង ២៣ ភាគរយ ក្នុងនោះទីផ្សារអាស៊ានមានជាង ១.៤០០ លានដុល្លារ កើនជិត ៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ខណៈ ប្រទេសចំនួន៥ផ្សេងទៀត ដែលជាមាជិកមានកំណើនឡើងផងដែរ។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម ក្នុងនោះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារ RCEP...
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ត្រូវបានអ្នកជំនាញគុនល្បុក្កតោចាត់ទុកថាជាការជួបជុំរបស់អ្នកជំនាន់ក្រោយនេះ ដើម្បីបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនព្រឹលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច។ នេះជាការលើកឡើងរបស់អ្នកជំនាញ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត សេង ប៊ុនសុង ប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ...