ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងសហការី ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី (Cambodia-Australia Development Partnership Plan) និងកិច្ចសហប្រតិបត្តិការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Derek...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ។ ក្នុងឱកាសនោះ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។ ទន្ទឹមនឹងនេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។...
អ្នកវិភាគមើលឃើញថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិរវាងកម្ពុជា និងចិន លើកទីមួយ នៅកម្ពុជានេះ គឺប្រទេសទាំងពីរកំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅបង្កើនកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ដទំនាក់ទំនងផ្លូវការរវាង កម្ពុជា និងចិន...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ ឯកឧត្តមបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦។ សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក និង២០មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បញ្ជាក់ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាងកម្ពុជា និងចិន ដែលបានបើកធ្វើកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងៗខ្លួន ក្នុងតំបន់ និងសកលលោក។...
ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League រដូវកាលទី៩ នឹងប្រព្រឹត្តទៅ នាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយមានក្រុមបាល់ទាត់បុរស-នារីចូលរួមសរុបចំនួន ៦៣ក្រុម។ ជាមួយការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ ឆ្នាំនេះ គណៈកម្មការរៀបចំ បានជ្រើសរើសយកប្រធានបទដ៏សំខាន់មួយ គឺ «សាមគ្គីភាព ជាតិរឹងមាំ» ដើម្បីបំផុតស្មារតីយុវជនចូលរួមលើសពីការលេងកីឡា តែដើម្បីបំផុសស្មារតីសាមគ្គីភាពក្នុងស្រទាប់យុវជន និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីពង្រឹងនូវខឿនការពារជាតិដ៏រឹងមាំ។ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានឲ្យដឹងថា រយៈពេលជិត...
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានប្រកាសពីភាពជោគជ័យ ដោយបានរំដោះភូមិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរបានមួយចំនួនទៀត នៅខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមពីពួកទាហានឈ្លានពានសៀម ដែលបានបាញ់ផ្លោងចូលផ្ទះរបស់ពួកគាត់យ៉ាងព្រៃផ្សៃកាលពីកន្លងទៅនោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ហេង រតនា បានបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ហេង រតនា ក៏បានលើកឡើងផងដែរថា ជាមួយនឹងប្រតិបត្តិការបោសសម្អាត់...
សម្លៀកបំពាក់ ឬឯកសណ្ឋានផ្លូវការរបស់ប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ដែលដូចគ្នាទៅនឹងឯកសណ្ឋានធ្លាប់បានប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ត្រូវបានប្រើប្រាស់ជាធម្មតាក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៦ ដែលកំពុងប្រព្រឹត្តទៅនាទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលកំពុងដឹកនាំប្រតិភូកីឡា ៤ប្រភេទចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបនេះ បានឲ្យដឹងថា ចំពោះអាវ ឬឯកសណ្ឋាន ដែលប្រតិភូកីឡាកម្ពុជា កំពុងប្រើប្រាស់ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ីនេះ មិនមានបញ្ហាអ្វីនោះទេ ព្រោះកម្ពុជា...
“King Power Out” ជាបដារបស់បាតុករដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ Leicester City ដាក់នៅពីមុខអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងការវិនិយោគរបស់ម្ចាស់ក្លិបជនជាតិថៃ។ ការប្រឆាំងតវ៉ារបស់អ្នកគាំទ្រធ្វើឡើងបន្ទាប់ពី Leicester City នឹងធ្លាក់ទៅកាន់ក្របខណ្ឌទីបីអង់គ្លេស League One ទោះនៅសល់ ២ ប្រកួតទៀតចប់រដូវកាល។ បរាជ័យមិនមែនជារឿងចម្លែកទេនៅក្នុងវិស័យកីឡា តែការដឹកនាំ ការវិនិយោគដែលគ្មានចក្ខុវិស័យ គ្មានឆន្ទៈ ជាមូលហេតុដែលធ្វើឱ្យក្លិបជួបនឹងបរាជ័យជាបន្តបន្ទាប់។ ការចេញមកបាតុកម្មររបសអ្នកគាំទ្រ មិនមែនមិនពេញចិត្តតែនឹងលទ្ធផលប៉ុណ្ណោះទេ ការវិនិយោគរបស់អ្នកជំនួះញថៃ Aiyawatt Srivaddhanaprabha...
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា នៅមហាកុដិ វត្តបទុមវតីរាជវរារាម។