ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធចាត់វិធានការ បង្ក្រាបលើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ online scams ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ។ បទបញ្ជានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍លើកឡើងថា ក្នុងរយៈពីរខែដើមឆ្នាំ២០២៦នេះ គណៈ បញ្ជាការឯកភាព នៃរដ្ឋបាលខេត្តត្បូងឃ្មុំ...
លោក ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តត្បូង ឃ្មុំ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិស ដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦ នោះគឺពង្រឹងយុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀនឱ្យកាន់តែសកម្ម ដើម្បី សម្រេចគោលដៅសហគមន៍គ្មានគ្រឿងញៀន។ លោក ណុប ឡងឌី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាន និង អាជ្ញាធរមូលដ្ឋាន ដែលបានបំពេញបេសកកម្មយ៉ាងសកម្មនាពេលកន្លងមក តែយ៉ាងណាលេខាធិការដ្ឋាន ត្រូវ បន្តដើរតួនាទីជាសេនាធិការដ៏រឹងមាំក្នុងការរៀបចំផែនការ តាមដាន...
ភ្នំពេញ៖គិតត្រឹមបច្ចុប្បន្ននេះ កំណាត់ប្រឡាយទួលសំពៅដំណាក់កាលទី២ ប្រវែងជាង១៧០០ម៉ែត្រ ត្រូវបានស្ដាររួចរាល់តាមផែនការដែលបានគ្រោងទុករបស់រដ្ឋបាលខណ្ឌសែនសុខ។ ក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភថវិកា មធ្យោបាយពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាប់តាំងពីខែមករា ឆ្នាំ២០២៦មក លោកចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានដឹកនាំការស្តារកាយជម្រៅប្រឡាយទួលសំពៅ ដំណាក់កាលទី២ ចាប់ពីភូមិដំណាក់ សង្កាត់គោកឃ្លៀង ដល់ភូមិក្រាំងអង្ក្រង តំបន់ខាងក្រោយផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ដែលដំណាក់កាលទី១ បានស្ដាររួចរាល់ កាលពីចុងឆ្នាំ២០២៥មកម្លេះ ។ លោកចេង...
លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំងសមាជិក សមាជិការ និងមន្ត្រីប្រតិបត្តិសាខា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានភូមិរលាប និងភូមិអូរ ត្រាវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោក ហៀម...
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ឱ្យតាមដានជាប់ជានិច្ចសុខភាពសត្វ និងអនាម័យ ដើម្បីបង្ការជម្ងឺឆ្លង។ ដើម្បីកាត់បន្ថយផលប៉ះពាល់នានា ខណៈបច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រសួងកសិកម្ម ធ្វើការណែនាំដល់ម្ចាស់ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារទាំងអស់ ដូចខ្លឹមសារភ្ជាប់ជូនខាងក្រោម៖
ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ អគ្គលេខាធិការ ដា្ឋន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងទីបញ្ជាការជួរមុខ រៀបចំពិធីបើកវគ្គបញ្ជ្រាបច្បាប់ ស្ដីពី ដែនយុត្តាធិការតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្ដីពីការគ្រប់ គ្រងតំបន់ការពារធម្មជាតិ និងច្បាប់ ស្តីពីជលផល នៅទីបញ្ជាការជួរមុខ (កោះព្រាប) ក្រុងព្រះសីហនុ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ យើងមិនដែលភ្លេចនូវកិច្ចការបណ្ដុះបណ្តាលធនធានមនុស្សនិងជំនាញផ្សេងៗ ជាក់ស្ដែងនៅថ្ងៃនេះ យើងបានរៀបចំវគ្គបញ្ជ្រាបច្បាប់នាពេលនេះឡើង ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ច្បាប់ស្តីពីដែន យុត្តាធិការតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីជលផលជូនដល់សិក្ខាកាម ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីអនុវត្តច្បាប់ ក្នុងការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ...
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានជួបជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិភាក្សាអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅប្រទេសអូស្ត្រាលីនាពេលថ្មីៗនេះ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនាពេលអនាគត។ នេះបើតាមការឱ្យដឹងរបស់ស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា។ ស្ថាទូតបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមទាំងពីរក៏បានពិភាក្សាអំពីគោលបំណងរបស់អូស្ត្រាលី ក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្រោមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី និងរបៀបដែលតួនាទីថ្មីរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមជាអនុប្រធានទីបីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
កំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានលើកឡើងថា “ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ច ខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានកិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន២០។ កិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការបរទេសបានបន្តថា អង្គប្រជុំបានត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការត្រៀមរៀបចំ និងបានពិភាក្សាអំពីអាទិភាពគន្លឹះ និងបញ្ហាសារសំខាន់ៗ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានជួបពិភាក្សាគ្នាជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោក Mr. Ethan Rinks ប្រធានគម្រោងកម្មវិធីកាត់បន្ថយអាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Ms. Jill Larson មន្ត្រីទទួលន្ទុកត្រួតពិនិត្យជំនួយនៃក្រសួងការបរទេស...