ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានជួបពិភាក្សាការងារជាមួយលោក Africa Olojoba នាយកប្រតិបត្តិ សម្រាប់បរិស្ថាន ធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងក្រុមការងារធនាគារពិភពលោក (World Bank) ដើម្បីពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យជលផល ដោយមានបំណង់ចង់លើកកម្ពស់ការងារវារីវប្បកម្មកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤នេះ...
អ្នកនយោបាយ និងអ្នកស្រាវជ្រាវ លើកឡើងថា ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិសឦសានកម្ពុជាបានបង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជា។ ស្របពេលប្រជាពលរដ្ឋ និងយុវជនបានបន្តនាំគ្នាទៅទស្សនាតាមបណ្តាខេត្តតំបន់ឦសានជាប់ព្រំដែនកម្ពុជា-វៀតណាម មានអ្នកនយោបាយ និងអ្នកស្រាវជ្រាវផ្នែកគោលនយោបាយ និងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា ការរៀបចំធ្វើទស្សនកិច្ចសិក្សា និងកម្សាន្តតាមបណ្តាខេត្តតំបន់ឦសាននេះ ពិតជាផ្តល់អត្ថប្រយោជន៍កាន់តែច្រើនលើការស្វែងយល់ពីតថភាពជាក់ស្តែងនៃស្ថានភាពព្រំដែន ជីវភាពរស់នៅ ការអភិវឌ្ឍតាមបន្ទាត់ព្រំដែន ព្រមទាំងបានឃើញនូវសក្តានុពលធម្មជាតិនៃខេត្តទាំងនោះផងដែរ។ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា ចលនាយុវជន និងប្រជាពលរដ្ឋដែលអញ្ជើញទស្សនកិច្ចតាមបន្ទាត់ព្រំដែនកំពុងឆ្លុះបញ្ចាំងពីជាតិនិយម...
ភ្នំពេញ៖ ចំការពូជឈើគ្រញូងដ៏ប្រណិតមួយ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ក្រោមការការពារ និងអភិរក្សដោយយកចិត្តទុកដាក់ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប។ តាមការឲ្យដឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បង្កើតឡើងនៅឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចំការពូជឈើគ្រញូងនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា និងមានពូជឈើប្រណិតជាច្រើនប្រភេទកំពុងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជា ទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។ នៅចំការពូជឈើគ្រញូងនេះ ក៏មានផងដែរ សួនអនុស្សាវរីយ៍...
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន បានថ្លែងថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសានមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់...
ទំនប់អាងទឹកអូរតេ គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ ។
កាលពីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោគ័គ អគ្គលេខាធិការរងទី១ បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ត្រលប់មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចយ៉ាងជោគជ័យ និងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលកាកបាទក្រហម ឥណ្ឌូណេស៊ី...
កំពង់ឆ្នាំង៖ លោកនាយក លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះបាតសុរាម្រឹតកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអះអាងថា ពួកគាត់នឹងនាំលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ពិសេសយុវជន និងអាណាព្យាបាលសិស្ស ទៅសិក្សាឈ្វេងយល់នៅព្រំដែន ក្នុងតំបន់នៃគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីឈ្វេងយល់ពីការរីកចម្រើន និងគម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា ។ លោកនាយក លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះបាតសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានថ្លែងថា៖ លោកបាននាំគ្នាដាក់ពាក្យទៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងរួចហើយ ដើម្បីបាននាំលោកគ្រូអ្នកគ្រូ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី...
ភ្នំពេញ ៖ កិច្ចការងារសន្តិសុខ នៅតែជាការងារអាទិភាពដែលអាជ្ញាធរតាមមូលដ្ឋានខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ដដើម្បីការពារធានាសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន ។ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំគណះបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងកិច្ចការងារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោកសុខ សម្បត្តិ អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង និងមានការអញ្ចើ្ចញចូលរួមពីលោកអធិការនគរបាល , មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ , លោកលោកស្រីជាចៅសង្កាត់ទាំង០៧ក្នុងមូលដ្ឋាន...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះបន្តទៀត នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតនេះ បានធ្វើឡើងចំនួន២លើកមកហើយ ដែលលើកដំបូងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា និងលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំលើកទី២ តំណាងភាគីកម្មករនិយោជិតដាក់តួលេខដោយតំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក ដាក់តួលេខដំឡើងតែ១ដុល្លារបន្ថែម លើតួលេខបច្ចុប្បន្ន...