Uncategorized
«ហង្សប្តូរទ្រនំ»ខ្សែភាពយន្តភាគថ្មីត្រៀមមកអង្រួនចិត្តទស្សនិកជនក្នុងពេលឆាប់ៗនេះ
គ្រាន់តែអានចំណងជើងក៏ធ្វើឲ្យចង់តាមដានបាត់ទៅហើយ។ ជាមួយខ្សែភាពយន្តភាគថ្មី រឿង
គ្រាន់តែអានចំណងជើងក៏ធ្វើឲ្យចង់តាមដានបាត់ទៅហើយ។ ជាមួយខ្សែភាពយន្តភាគថ្មី រឿង «ហង្សប្តូរទ្រនំ»ដែលជាខ្សែភាពយន្តប្រភេទ Drama មានទាំង ទុក្ខសោក ការខកបំណង ការតស៊ូ និង ស្នេហាផ្អែមល្ហែម។
ក្រៅពីនេះក៏មានបូករួមជាមួយនឹងសាច់រឿងថ្មីប្លែកជាច្រើនទៀតផងដែរ។

អ្វីដែលកាន់តែពិសេសក្នុងខ្សែភាពយន្តនេះគឺបានសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះដូចជាលោក ពុទ្ធិសក្តិ កញ្ញា អាង សុជាតា កញ្ញា ចន្ធីដាឡែន លោក សុវណ្ណបុរស អ្នកនាង កែវ ស៊ីណាក់ និង តារាសម្តែងផ្សេងៗជាច្រើនរូបទៀត។





នៅក្នុងរឿងនេះផងដែរទស្សនិកជននឹងបានឃើញទេពកោសល្យក្នុងការសម្តែងរបស់កញ្ញា អាងសុជាតា សម្តែងជាតួអង្គ ឃីណា ដែលជាតួឯកស្រីរបស់យើង។
ឃីណាធ្លាប់តែជាតារាស្រីល្បីឈ្មោះតែបែជាជីវិតជួបព្យុះបក់បោកធ្វើឲ្យអ្វីៗគ្រប់យ៉ាងដែលខំសាងឡើងមកត្រូវរលាយបាត់អស់ក្នុងមួយប៉ព្រិចភ្នែក។

រហូតមកបានជួប ឈៀន តួឯកប្រុសដែលសម្តែងដោយ លោក ពុទ្ធិសក្តិជាបុរសសង្ហាគិតថាជាស្នេហ៍ពិតតែបែជាប្តូរពីបាតដៃទៅជាខ្នងដៃទៅវិញធ្វើឲ្យឃីណាស្ទើរតែទទួលយកមិនបាន។

តើជីវិតហង្សម្នាក់នេះនឹងប្រែទៅជាយ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង « ហង្សប្តូរទ្រនំ» ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នក្នុងពេលឆាប់ៗនេះ៕
អត្ថបទដោយ៖ Momo
-
ព័ត៌មាន1 day agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន3 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា