ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើរតួនាទីជាកងទ័ពការទូត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គប្បីណាដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថេរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជនរស់នៅតាមព្រំដែនក្នុងការប្រកបរបររកទទួលទាន ជំរុញការអភិវឌ្ឍនៅតាមព្រំដែន និង ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គប្បីណាដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថេរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជនរស់នៅតាមព្រំដែនក្នុងការប្រកបរបររកទទួលទាន ជំរុញការអភិវឌ្ឍនៅតាមព្រំដែន និង ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae)មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី ៣ ខែ កុម្ភៈនេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បានជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ដែលបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រគល់គ្រឿងឥស្សរិយយសសហមេត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់រូបលោក។ លោកមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជម្រាបជូនសម្ដេចតេជោថា នេះជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកទីមួយ ហើយប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលលោកបានជ្រើសរើសសម្រាប់ដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេស ។
ក្នុងនាមលោក ជាមេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ លោកសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ជូនចំពោះប្រជាជនកម្ពុជាដែលប្រទេសកម្ពុជាបានទទួលធ្វើជាប្រធានអាស៊ាន។ លោក ក៏បានសម្តែងនូវការគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅ ហើយលោកមានជំនឿថា សម្ដេចតេជោ នឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពសម្រាប់អាស៊ាននៅពេលខាងមុខ។


លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បានមានប្រសាសន៍បន្តថា កងទ័ពកម្ពុជា និងកងទ័ពថៃមានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយៗក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោកលោក នឹងបន្តទំនាក់ទំនងល្អនេះថែមទាំងនឹងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។ ជាមួយគ្នានេះ លោកក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោថា លោកត្រៀមខ្លួនជាស្រេចធ្វើយ៉ាងណាសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសម្រាប់ប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ បានសាទរចំពោះនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ហើយក៏បានថ្លែងអំណរគុណជូនចំពោះនាយឧត្តមសេនីយ៍ ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ានផង និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផង។ សម្តេចតេជោ ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្ដេចសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេស គឺមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។ជំនឿទុកចិត្តនេះ មានការកើនឡើងជាលំដាប់ ហើយដោយឈរលើទំនាក់ទំនងដ៏ល្អនេះ សម្ដេចតេជោ ក៏បានបន្ថែមថា កងទ័ពគប្បីណាដើរតួនាទីជាកងទ័ពការទូតរក្សាសន្តិភាពស្ថេរភាពបង្កើនជំនឿទុកចិត្តឲ្យប្រជាជននៅតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្មជំរុញការអភិវឌ្ឍនៅតាមព្រំដែនប្រែក្លាយព្រំដែនឲ្យទៅជាតំបន់ដែលមានសន្តិភាពមិត្តភាពនិងការអភិវឌ្ឍ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលកន្លងមក បានជួយដល់ពលករកម្ពុជាដែលកំពុងរស់នៅនៅក្នុងប្រទេសថៃ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងគ្រាដែលប្រជាជនកម្ពុជាមានជំងឺដោយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនអាចចូលទៅព្យាបាលក្នុងទឹកដីថៃ ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត