Connect with us

ព័ត៌មាន

សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនី ដែលធ្វើឱ្យមានគ្រោះរាំងស្ងួតនិងក្តៅខ្លាំងក្នុងរដូវប្រាំងនេះ ដោយត្រូវសន្សំសំចៃទឹក និងរក្សាទឹកទុកសម្រា ប្រើប្រាស់ឱ្យបានល្អ។ ការណែនាំរបស់សម្តេចធិបតី បានធ្វើឡើង​នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតីក៏បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយមសហការជាមួយភាគីពាក់ព័ន្ធដើម្បី ផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋអំពីការប្រើប្រាស់ និងសន្សំសំចៃទឹក ខណៈដែលគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវត្រៀមបង្ការនិងឆ្លើយតបក្នុងករណីមានភ្លើងឆេះព្រៃកើតឡើងជាយថាហេតុ៕ អត្ថបទ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia