ព័ត៌មាន
ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ៖ ដំណើរការរកសន្តិភាព មិនមែនទៅព្រឹក បានផលមកវិញល្ងាចនោះទេ
ដោយចង់បញ្ជាក់ ពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ខណៈមានមនុស្សមួយចំនួន បានចោទប្រកាន់ថា ជាការធ្វើការងារកាទូតបែបប្រថុយប្រថាន។
ដោយចង់បញ្ជាក់ ពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ខណៈមានមនុស្សមួយចំនួន បានចោទប្រកាន់ថា ជាការធ្វើការងារកាទូតបែបប្រថុយប្រថាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរការរកសន្តិភាព មិនមែនទៅព្រឹក បានផលមកវិញល្ងាចនោះទេ ហើយបើនៅតែបែបនេះ ៥ ឆ្នាំទៅ ១០ ឆ្នាំទៀត ក៏មិនអាចស្វែងរកសន្តិភាព បានដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ គឺនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ (ចំនួន ៥ ស្ពាន) និងព្រៃវែង (ចំនួន ២ ស្ពាន) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារ នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ បានបញ្ជាក់ថា «ដំណើរការរកសន្តិភាព មិនមែនទៅព្រឹកបានផលមកវិញល្ងាច នោះទេ អត់ទេ។ ចាំមើលទៅ ខ្ញុំវ៉ៃក្រឡាទុកឲ្យ ៥ឆ្នាំទៅ១០ ឆ្នាំទៀត បើធ្វើតែរបៀបហ្នឹង ៥ឆ្នាំទៅ១០ឆ្នាំឡើងលើ ចាំមើលទៅ បើនៅតែបន្តដំណើរការបែបនេះ ប៉ុន្តែខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ។..ប៉ុន្តែចក្ខុវិស័យរបស់ហ៊ុន សែន ច្បាស់ណាស់ថា បើបន្តធ្វើបែបនេះទៀត ៥ទៅ១០ ឆ្នាំទៀត ប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់ម៉ាទេ»។

តាមសម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះប្រធានអាស៊ានក៏ត្រូវមាត់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិក៏ត្រូវមាត់ ដោយសារគាត់ធ្វើអត្ថាធិប្បាយ ពីការបែងចែកអំណាច។ ដូច្នេះមានន័យថា អ្នកនោះកំពុងស្វះស្វែងរក ការកម្ចាត់ចោលទាំងស្រុង នូវកម្លាំងកងទ័ពមីយ៉ាន់ម៉ាតែម្ដង។ ដូច្នេះតើនេះជាចំណុចបង្រួបបង្រួមជាតិ ឬជាការបំផ្លាញ ចោល នូវរចនាសម្ព័ន្ធកងទ័ពមីយ៉ាន់ម៉ាទាំងស្រុង? សម្តេចថា ស្ថានភាពបែបនេះ គេពិតជាមិនព្រមទេ។
សម្តេចតេជោ បានលើកឡើងពិវិធីសាស្ត្រ ដើម្បីបំផ្លាញចោលនូវអង់ការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ សម្តេចថា ដើម្បីបំផ្លាញចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម សម្តេចត្រូវដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ហើយនយោបាយឈ្នះ-ឈ្នះនោះ សម្តេច ត្រូវដាក់ចេញនូវ ៣ចំណុចសំខាន់ៗគឺ ទី១. ធានាអាយុជីវិត និងរូបកាយរបស់គេ។ ទី២. ធានាអាជីព និងមុខរបរ។ និងទី៣. ត្រូវធានាកម្មសិទ្ធិ និងអចលនទ្រព្យ និង ចលនទ្រព្យរបស់គេ។ ការធានា៣ចំណុចនេះហើយ ទើបឈានទៅដល់នៃការរលំរលាយ នៃអង្គការចាត់តាំងយោធារបស់ខ្មែរក្រហម។

សម្តេចតេជោ បានអះអាងថា ស្ថានភាពបែបនេះ វាមិនទាន់ធ្លាប់មានទេ តែបើករណីនៅមីយ៉ាន់ម៉ា សូម្បីតែប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏វាយប្រហារដែរ។ ដូច្នេះប្រធានអាស៊ាន ធ្វើអីក៏មិនកើតដែរ ហើយតទៅនៅមីយ៉ាន់ម៉ា នឹងបន្តមានមនុស្សស្លាប់តទៅទៀត ស្លាប់ដោយសារការបាញ់គ្នា ស្លាប់ដោយសារការអត់បាយ ហើយនឹងក្លាយជាវិបត្តិមនុស្សធម៌ នាពេលខាងមុខ។
សម្ដេចតេជោ បានបន្ថែមថា សម្តេចមិនចង់តបតអីទេ តែមិនប្រាកដថា ប្រទេសអ្នកក្រ មានចក្ខុវិស័យទន់ខ្សោយទេ ហើយក៏មិនប្រាកដថា ប្រទេសអ្នកមាន មានចក្ខុវិស័យពូកែនោះដែរ។ ប្រទេសខ្លះ រកតែសន្តិភាព នៅប្រទេសខ្លួនឯង ក៏អត់បានដែរ៕
អត្ថបទពី៖ KPT

-
ព័ត៌មាន1 week ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន5 days ago
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
-
ព័ត៌មាន5 days ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន5 days ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន4 days ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យព្រឹទ្ធសភា៖ វៀតណាមចង់ជំរុញការដឹកជញ្ជូនប្រទេសទាំង២ ឈានដល់គោលដៅ ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week ago
សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម ប្រកបដោយផ្លែផ្កា
-
ព័ត៌មាន7 days ago
គម្រោងវិនិយោគនៅកម្ពុជា កើន ៧១% ខណៈទុនវិនិយោគកើន ២,៥ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥