ព័ត៌មាន
ខេត្តពោធិ៍សាត់មានបេក្ខជនប្រឡងបាក់ឌុប ៣៩០០នាក់ ក្នុងនោះបេក្ខជន២រូបមកពីខេត្តព្រះវិហារ
លោកលឹម វុទ្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់បានឱ្យដឹងថា បេក្ខជនដែលបានចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡងថ្ងៃទី២៨ – ២៩ ខែសីហា ឆ្នាំ២០២៥នេះមានចំនួន៣៩០០នាក់ ស្រី២២៩០នាក់ ក្នុងនោះមានបេក្ខជនមកពីខេត្តព្រះវិហារចំនួន២រូប និងបេក្ខជនជាព្រះសង្ឃមានចំនួន២៥អង្គ។ មានចំនួន៦មណ្ឌលប្រឡងក្នុងនោះមាន៖ វិទ្យាល័យពោធិ៍សាត់ចំនួន ២មណ្ឌល អនុវិទ្យាល័យពោធិ៍សាត់ចំនួន ២មណ្ឌល បឋមសិក្សាពោធិ៍សាត់ចំនួន ១មណ្ឌល និងអនុវិទ្យាល័យព្រែកស្តីចំនួន ១មណ្ឌល សរុបមានចំនួន ១៥៩បន្ទប់។ លោកប្រធានមន្ទីរអប់រំបានឱ្យដឹងផងដែរថាលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ – ២០២៤ កន្លងទៅ បេក្ខជនមកប្រឡងមានចំនួន ៣០៣១នាក់ ស្រីចំនួន១៧៨៤នាក់ ប្រឡងជាប់២៣៦៨នាក់ ស្រី១៤៤៥នាក់ ស្មើនិង៧៨,១៣%។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងដំណើរការបើកកញ្ចប់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥នៅមណ្ឌលប្រឡងវិទ្យាល័យពោធិ៍សាត់ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំប្រទេសប្រចាំខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ បានផ្តល់ការណែនាំនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងគ្រប់រូប ទី១. ត្រូវបទបញ្ជាផ្ទៃក្នុង ក្នុងពេលប្រឡងឱ្យបានត្រឹមត្រូវ។ ទី២.កុំភិតភ័យត្រូវខិតខំតាំងចិត្តតាំងអារម្មណ៍ និងស្មារតីប្រឹងបញ្ចេញសមត្ថភាពរបស់ខ្លួន បំពេញលើមុខវិញ្ញាសានីមួយៗដោយផ្ចិតផ្ចង់។ ទី៣. ត្រួតពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ត្រឹមត្រូវចំពោះកិច្ចការរបស់ខ្លួនជាមុនសិនមុន និងប្រគល់ជូនមេប្រយោគប្រចាំបន្ទប់។ ក្នុងករណីមានបញ្ហាសុខភាពត្រូវប្រញ៉ាប់ប្រាប់គណៈមេប្រយោគដើម្បីផ្តល់ព័ត៌មានទៅក្រុមពេទ្យជួយអន្តរាគមន៍ភ្លាមៗ៕















-
PR NEWS4 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន7 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន5 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន