ព័ត៌មាន
ពលរដ្ឋរស់នៅព្រំដែនក្បែរតំបន់ជម្លោះ ក្នុងខេត្តឧត្តរមានជ័យ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
ប្រជាពលរដ្ឋដែលរស់នៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាភូមិសាស្ត្រប្រឈមនឹងជម្លោះប្រដាប់អាវុធរវាងកម្ពុជា និង ថៃ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចរចារ យន្តការច្បាប់អន្តរជាតិ ការទូត និង ភាពអត់ធ្មត់ខ្ពស់ ដែលនាំឱ្យ ពលរដ្ឋនៅតំបន់ព្រំដែនមានសុវត្ថិភាព អាចប្រកបរបរតាមធម្មតាឡើងវិញ។

ប្រជាពលរដ្ឋដែលរស់នៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានវិលត្រឡប់មករស់នៅតាមលំនៅឋានជាប្រក្រតីឡើងវិញ បន្ទាប់ពីបានភៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាព កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេលដែល ភាគីថៃបានប្រើប្រាស់អាវុធឈ្លានពានទឹកដីកម្ពុជា។ គិតមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពនៅព្រំដែនខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ពលរដ្ឋអាចប្រកបរបរលក់ដូរ បានជាធម្មតា ប៉ុន្តែនៅបន្តប្រុងប្រយ័ត្នខ្ពស់ ព្រោះបារម្ភខ្លាច និងមិនទាន់ជឿទុកចិត្តចំពោះភាគីថៃនៅឡើយ។
តំណាងប្រជាពលរដ្ឋអះអាងថា ពួកគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី អត់ធ្មត់ខ្ពស់ ព្រោះមិនចង់ឱ្យមានការផ្ទុះអាវុធជាថ្មី។ មកដល់ពេលនេះ ពលរដ្ឋរស់នៅតាមព្រំដែនយល់កាន់តែច្បាស់អំពី តម្លៃនៃពាក្យថា “អរគុណសន្តិភាព” ព្រោះត្រឹមតែ៥ថ្ងៃ នៃការផ្ទុះអាវុធនៅព្រំដែន បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋស្លូតត្រង់ ពួកគេត្រូវរត់ភៀសខ្លួន ទាំងអារម្មណ៍នៅភ័យខ្លាច បាក់ស្បាត។ ប្រជាពលរដ្ឋគាំទ្រ និងកោតសរសើរចំពោះការលះបង់ រួមនឹងភាពអត់ធ្មត់ ការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ដើម្បីការពារជាតិ ទឹកដី និង អាយុជីវិតរបស់ប្រជាជន។
សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលរស់ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានវិលត្រឡប់មករស់នៅតាមផ្ទះ ប្រកបរបរ ជាប្រក្រតីឡើងវិញ ប៉ុន្តែនៅបារម្ភ ភ័យខ្លាច ភាគីថៃមិនគោរពបទឈប់បាញ់បានត្រឹមត្រូវ និងគ្មានភាពស្មោះត្រង់៕ អត្ថបទ៖ សូដាវណ្ណ









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ