ព័ត៌មាន
កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន
ប្រទេសកម្ពុជា និងជប៉ុន បានឯកភាពធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តស្វែងរកអ្នកវិនិយោគពីជប៉ុន លើការផលិតផលិតផលប្លាស្ទិ ដែលយកចេញពីដំឡូងមីនៅកម្ពុជា។ លទ្ធផលផ្កែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សារវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រទេសជប៉ុន នៅក្នុងអំឡុងស្នាក់នៅ និងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តម ASAO Keiichiro បានរំលឹកអំពីកិច្ចសហប្រតិបត្តិកាដ៏ល្អ រវាងក្រសួងបរិស្ថានជប៉ុន ជាមួយជាមួយក្រសួងបរិស្ថានកម្ពុជា លើការរៀបចំសិក្ខាសាលាលើកទី២២ ស្តីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ (GHG) នៅអាស៊ី (WGIA22)” ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រទេសទាំង២ កម្ពុជា-ជប៉ុន និងការចុះហត្ថលេលើលិខិតនៃកិច្ចសហប្រតិបត្តិការលើការពង្រឹងប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅក្រោមរបាយការតម្លាភាពពីរឆ្នាំម្តង នៅក្រោមអនុសញ្ញក្របខណ្ឌសហប្រជាជាតិ ស្តីពីគារប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានពាំនាំនូវការសួរសុខទុក្ខ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ ឯកឧត្តម ASAO Keiichiro និងរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ ក្នុងកម្រិតអនុសារណៈនៃការយោកយល់គ្នា (MoU) លើគ្រប់ផ្នែករួមទាំងវិទ្យាសាស្រ្ត បច្ចេកវិទ្យាសម្រាប់កិច្ចការពារបរិស្ថានក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងនេះរួមមាន ការពង្រឹយន្តការនៃកាអុនវត្តឥណទានកាបូនរួមគ្នា រថយន្តអគ្គិសនី ការកាត់បន្ថយសំណល់ប្លាស្ទិកហូរចូលសមុទ្រ និងការស្វែងរដៃគូវិនិយោគលើការផលិតប្លាស្ទិក ដែលអាចបំបែកធាតុ បានពីដំឡូងមីរបស់កម្ពុជា។





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ