ព័ត៌មាន
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាប ក្នុងស្រុកជលគិរី និងស្រុករលាប្អៀរប្រមាណជាង២០០គ្រួសារ បានទទួលអំណោយពីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបប្រមាណជាង២០០គ្រួសារក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលអំណោយ និងសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រះអង្គ ចន្ទ មុន្នី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត, ឯកឧត្តមលោកជំទាវតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង, និងឯកឧត្តមលោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកទាំងអស់ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបចំនួន២៦៥គ្រួសារក្នុងឃុំផ្លូវទូកក្នុងថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកឃុំ មកជួយសំរាលទុក្ខបងប្អូនភ្លាមៗ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងអំឡុងទឹកជំនន់បែបនេះ ត្រូវរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា ព្រោះថាពេលទឹកជំនន់ឡើងមក គឺទឹកហូរមកមិនដឹងប្រភពមកពីណាខ្លះ ដូច្នេះសូមឱ្យពុកម៉ែបងប្អួន ពិសាទឹកដាំឆ្អិន ដើម្បីការពារគ្រួសារកូនចៅ ពីជំងឺដង្កាត់ផ្សេងៗដោយសារពិសាទឹកមិនស្អាត ឬទឹកឆៅ, សម្រាប់ស្ដ្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យនៅមណ្ឌលសុខភាពដែលមានឯកទេសត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិតម្ដាយ និងកូន ទោះធ្លាប់មានបទពិសោធន៍សម្រាលកូនទី១ ទី២ ជោគជ័យក៏ដោយ ព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ។ ចំពោះអ្នកមានកូនតូចៗ ត្រូវយកចិត្ដទុកដាក់ខ្ពស់ កុំឱ្យកូននៅម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកមើលថែ ។ ក្រោយទឹកជំនន់ស្រកទៅវិញ សូមសម្អាតផ្ទះសម្បែងឱ្យបានស្អាត ពិនិត្យមើលឱ្យបានត្រឹមត្រូវ ការពារមានសត្វពស់ ឬក្អែបជាដើម ហើយបើមានបញ្ហាសុខភាពអ្វីមួយ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅក្បែរផ្ទះរបស់បងប្អូន កុំបង្អង់យូរឱ្យសោះ៕ កាំង ហុងវាស្នា






-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
កីឡា6 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley