ព័ត៌មាន
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
អ៊ីនឆ័ន៖ គណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន SK Incheon Petrochem ស្វែងយល់អំពីការគ្រប់គ្រង ខ្សែច្រវាក់ផលិត- កម្មខ្នាតធំ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងទំនើបកម្មឧស្សាហកម្មគីមីឥន្ធនៈ ដើម្បីជាទុនពិនិត្យលទ្ធភាព ក្នុងការរៀបចំគោល នយោបាយ និងទាក់ទាញការវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មគាំទ្រនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅរសៀលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងអ៊ីនឆ័នវិញ ដើម្បី បំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នវានុវត្តន៍បច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់ក្រុមហ៊ុន SK Incheon Petrochem ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឯកទេសរបស់សម្ព័ន្ធក្រុមហ៊ុន SK Group ក្នុងវិស័យថាមពល និងគីមីឥន្ធនៈ លំដាប់ពិភពលោក នៃសាធារណរដ្ឋកូរ៉េ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ អំពីការគ្រប់ គ្រងខ្សែច្រវាក់ផលិតកម្មខ្នាតធំ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងទំនើបកម្មឧស្សាហកម្មគីមីឥន្ធនៈ ដែលជាបេះដូងនៃការ អភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់ និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។ រោងចក្រចម្រាញ់ប្រេងដ៏មានសក្តានុពលនេះ ដែលត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ១៩៦៩ ក្នុងនាមជារោងចក្រចម្រាញ់ប្រេងលំដាប់ទី៣ របស់សាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នមានសមត្ថភាព ចម្រាញ់ប្រេងឆៅរហូតដល់ ២៦៥ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត និងអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាផ្ទាល់ ដោយបានគូសបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ កិច្ចសម្របសម្រួលវិនិយោគគ្រប់បែបយ៉ាងជូនដល់គ្រប់ធុរកិច្ចបរទេស ដែលមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនៃគណៈប្រតិភូជាន់ខ្ពស់កម្ពុជានេះ គឺជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការក្រេបជញ្ជក់នូវចំណេះ ដឹង បទពិសោធន៍ល្អៗ ក៏ដូចជាការស្វែងយល់ពីគំរូនៃឧស្សាហកម្មបែបបៃតង និងការគ្រប់គ្រងថាមពលប្រកបដោយចីរភាព ដើម្បីជា ទុនក្នុងខឿនគំនិតសម្រាប់យកទៅពិនិត្យលទ្ធភាព ក្នុងការរៀបចំគោលនយោបាយ និងទាក់ទាញការវិនិយោគលើវិស័យថាមពល និង ឧស្សាហកម្មគាំទ្រនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ប្រកបដោយបរិស្ថានមេត្រី និងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ឆ្លើយតបទៅ នឹងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត