ព័ត៌មាន
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធរស្រុកឈូក រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួន៤កន្លែងនៅផ្សារឈូក និងរកឃើញទំនិញមួយចំនួនទើបនាំចូលពីប្រទេសថៃ។ ក្រុមការងារបានណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករឱ្យបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។
អនុវត្តតាមការចង្អុលការណ៍របស់ឯកឧត្តមអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះស្រុកឈូក ដឹកនាំដោយលោក សៅ មឿន អភិបាលស្រុកឈូក បានចុះត្រួតពិនិត្យទីតាំងស្តុកទំនិញចំនួន៤កន្លែង ស្ថិតនៅផ្សារឈូក ភូមិសត្វពង ឃុំសត្វពង។
ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានរកឃើញទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ក្នុងនោះមានស្ករសចំនួន ២៩បាវ និងប៊ីចេងចំនួន ៣បាវ ដែលទើបនាំចូលពីប្រទេសថៃ។ បន្ទាប់ពីការត្រួតពិនិត្យ មន្ត្រីជំនាញបានអប់រំ ណែនាំ និងតម្រូវឱ្យអាជីវករពាក់ព័ន្ធធ្វើកិច្ចសន្យាបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះបន្តទៀត ដោយបានលើកឡើងពីការចូលរួមគាំទ្រគោលនយោបាយជាតិ និងបង្ហាញមនសិការស្នេហាជាតិ ក្នុងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
អាជ្ញាធរក៏បានព្រមានថា ក្នុងករណីរកឃើញការល្មើសជាថ្មី នឹងចាត់វិធានការតឹងរ៉ឹង ដោយដកហូតទំនិញ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ប្រតិបត្តិការនេះមានការចូលរួមពីសាខាគយ និងរដ្ឋាករខេត្តកំពត មន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្ត ព្រមទាំងកងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងការត្រួតពិនិត្យប្រភពទំនិញ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព៕ ដោយ ៖ សារីម




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា7 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប