ព័ត៌មាន
ស.ស.យ.ក រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ឥស្សរជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម
បន្តពីសកម្មភាពដើរថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព និងឥស្សរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយ ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព ព្រមទាំងការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ឥស្សរជនអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីបុព្វហេតុជាតិ សន្តិភាព និងអនាគតរបស់ប្រជាជនកម្ពុជា។
ការរំឭកនេះ មិនត្រឹមតែជាការសម្ដែងនូវកតញ្ញូតាធម៌ចំពោះអ្នកដែលបានពលីកម្មប៉ុណ្ណោះទេ នេះក៏ជាការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់យុវជនជំនាន់ក្រោយ ក្នុងការចងចាំប្រវត្តិសាស្ត្រ ថែរក្សាសន្តិភាព និងបន្តកសាងអនាគតកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខ។
ក្រៅពីរៀបចំពិធីបង្សុកូលនៅព្រឹកថ្ងៃទី ២១ មិថុនា ក្រុមការងារ សហភាពសហព័ន្ធសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំជាសកម្មភាពដទៃទៀតផងដែរ។ ជាក់ស្ដែង ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ២០ មិថុនា បានចូលរួមក្នុងមីន្ទិញ រំលឹកខួបលើកទី ៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ធ្វើដំណើរថ្មើរជើងរយៈចម្ងាយ ១០គីឡូម៉ែត្រ រួមទាំងទស្សនាវីដេអូសង្ខេបរឿងកូនប្រុសក្រោមពន្លឺច័ន្ទ។
ការរៀបចំជាសកម្មភាពនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្នុងគោលដៅសំខាន់ចំនួន ៣។ គោលដៅសំខាន់ទី ១ គឺរំឭក និងរំលេចសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាចំណុចរបត់ ដ៏សំខាន់ក្នុងដំណើរសង្គ្រោះជាតិ និងប្រជាជនកម្ពុជា។ ការសម្រេចចិត្តដ៏ក្លាហាននាថ្ងៃនោះ បាន បង្កើតជាគ្រាប់ពូជនៃក្តីសង្ឃឹម និងជាមូលដ្ឋាននាំទៅរកជ័យជម្នះនៃថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ វីរភាព និងស្មារតីលះបង់នោះ គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយ យកជាគំរូក្នុងការបម្រើជាតិ និងប្រជាជន។
គោលដៅទី ២ គឺបណ្តុះស្មារតីស្រឡាញ់ជាតិ និងពង្រឹងជំនឿលើអនាគតរបស់ប្រទេសជាតិ តាមរយៈមេរៀនប្រវត្តិ សាស្ត្រដែលបង្ហាញថា ទោះស្ថិតក្នុងស្ថានភាពដ៏លំបាក និងងងឹតបំផុតក៏ដោយ ប្រជាជាតិមួយមិន ត្រូវបោះបង់ក្តីសង្ឃឹមឡើយ។ ពន្លឺនៃក្តីសង្ឃឹមដែលបានចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ បាននាំមកនូវការរំដោះជាតិ និងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា ហើយស្មារតី នេះនៅតែមានតម្លៃសម្រាប់ការឆ្លើយតបចំពោះបញ្ហាប្រឈមនានានាពេលបច្ចុប្បន្ន និងអនាគត។
រីឯគោលដៅទី ៣ គឺរំលេចបទពិសោធន៍ និងមេរៀនជោគជ័យនៃការសង្គ្រោះជាតិ ដែលបង្ហាញថា ជ័យជម្នះជាប្រវត្តិ សាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពី ការដឹកនាំប្រកបដោយចក្ខុវិស័យ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ពីការជឿទុកចិត្ត របស់ប្រជាជន និងពីសាមគ្គីភាពដ៏រឹងមាំក្រោមការដឹកនាំរបស់រណសិរ្ស និងគណបក្ស ដែលបាន រួមគ្នាប្រែក្លាយក្តីសង្ឃឹមទៅជាជ័យជម្នះពិតប្រាកដសម្រាប់ជាតិ៕ អត្ថបទ៖គឹមហុក













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់