ព័ត៌មាន
ក្រសួងបរិស្ថាន៖ ការពង្រឹង និងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជួយធានាសន្តិសុខស្បៀង សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ចីរភាពបរិស្ថាន
រហូតមកដល់ឆ្នាំ២០២៦ សហគមន៍តំបន់ការពារធម្មជាតិ បានកើនឡើងចំនួន ១៩៤ សហគមន៍ មានសមាជិកសរុបចំនួន៧៣២៣៧គ្រួសារ និងបានចូលរួមគ្រប់គ្រងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២ ១៧៤ហិកតា។
យោងតាមនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចរកចំណូលបានប្រមាណ៧០០ ០០០ដុល្លារ ពីការប្រមូលផលសំរ៉ង ប្រមូលផ្សិតប៉ប៉ក់ បានចំនួន២៩០ ០០០ ដុល្លារ ផ្សិតក្ងោក បានចំនួនជាង៥៣ ០០០ ដុល្លារ ទឹកឃ្មុំ ចំនួនជាង១១០ ០០០ ដុល្លារ ផ្លែគុយ ចំនួន២៤០ ០០០ ដុល្លារ ជ័រទឹកចំនួនជាង៤៤៦ ០០០ ដុល្លារ និងជ័រចុងបានចំនួន៧១ ០០០ ដុល្លារ។
លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន៧ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង បានកំពុងអភិរក្សឬស្សី ប្រកបដោយនិរន្តរភាព សហការជាមួយដៃគូ ផ្នែកឯកជន និងបានរកចំណូល បានប្រមាណ ១២ ៥០០ ដុល្លារ។
លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន៥៣ មានសក្តានុពលគោលដៅលម្ហែបៃតង។ រយៈពេល៥ខែដើមឆ្នាំ២០២៦ សហគមន៍ចំនួន៣៨ ក្នុងចំណោមសហគមន៍ទាំងនោះ បានទាក់ទាញទេសចរជាតិចំនួន ៣៤២ ០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦ ០៦៥នាក់ មកទស្សនា និងសម្រាកលម្ហែ។ សហគមន៍អាចទទួលបានចំណូលផ្ទាល់ ពីការលក់សំបុត្រចូល ទស្សនា បានចំនួន ជាង ៣០ម៉ឺនដុល្លារអាមេរិក (ដោយមិនទាន់គិត ពីសេវាផ្សេងទៀតដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៏ និងការស្នាក់នៅ) និងបានចូលរួមបង្កើតការងារផ្ទាល់ បានប្រមាណ ៤ ៤០០ នាក់។
សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ជាំងឱ្យឃើញពីធានាផលប្រយោជន៍ សហគមន៍តំបន់ការពារធម្មជាតិរយៈពេលវែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ការចូលរួមការពារព្រៃឈើ សត្វព្រៃរបស់សហគមន៍ ឆ្លើយតបនឹងការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងនោះសហគមន៍បានចូលរួមក្នុងសកម្មភាពជំរុញភាពស្អាត និងភាពបៃតងនៅតាមមូលដ្ឋាន ដើម្បីធានាចីរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍។
ជាក់ស្តែង សហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៥ ដែលមានសមាជិកចំនួនជាង ១៥០០នាក់ បានចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ជាមួយគ្នានេះ សហគមន៍ចំនួន១៥ ផ្សេងទៀត បានចូលរួមចលនា បណ្តុះ«ពន្លកបៃតង» ជំរុញសកម្មភាពដាំដើមឈើ នៅតាមសហគមន៍មូលដ្ឋាន និងតាមទីសាធារណៈនានា បានចំនួនជាង ២៣៥ ០០០ដើម នៅលើផ្ទៃដីចំនួន ៧ ៥៨៤ ហិកតា។
សូមបញ្ជាក់ថា ការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹងនិងការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងធនធានធម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជួយថែរក្សាប្រព័ន្ធអេកូឡូស៊ី និងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ សម្រាប់សហគមន៍មូលដ្ឋាន។ ទន្ទឹននឹងនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២«ភាពបៃតង» បានរួមបញ្ចូលយុទ្ធសាស្រ្តអាទិភាព ក្នុងការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារធនធានធម្មជាតិ ការពង្រីកគម្របព្រៃឈើ និងការអភិវឌ្ឍជីវភាពសហគមន៍៕







-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦