ព័ត៌មាន
មន្ត្រី ក.ប.ប វិភាគឃើញសាច់បង្កក ៤៨គំរូ ដែលសមត្ថកិច្ចចម្រុះពិនិត្យប៉ុន្មានថ្ងៃមុន មានកត្តាហានិភ័យប៉ះពាល់សុខភាព
ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលឱ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យ និងបង្ក្រាបការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ជាពិសេសសាច់បង្កកដែលនាំចូលពីក្រៅប្រទេស អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានបញ្ចប់ការវិភាគសំណាកសាច់បង្កកជាផ្លូវការ ហើយបានបង្ហាញលទ្ធផលថា មានសំណាកប្រមាណ ៤៨គំរូ មិនអនុលោមតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារទេ ឬហៅថា មានកត្តាហានិភ័យប៉ះពាល់សុខភាព ។
ជាក់ស្តែងរបាយការណ៍ ក.ប.ប. ដែលបានចេញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ទីតាំងស្តុក និងអាជីវកម្មពាក់ព័ន្ធចំនួនជាង ១១០ នៅទូទាំងប្រទេសដែលមន្ត្រីជំនាញបានចុះត្រួតពិនិត្យ និងប្រមូលសំណាកសាច់បង្កកសរុប ១៦០គំរូ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នោះ បានរកឃើញថា សំណាកចំនួន ៤៨គំរូ មានបញ្ហាមិនអនុលោមតាមស្តង់ដានោះទេ។ ក្នុងនោះរួមមាន៖
១. «បាក់តេរីសរុប (Total Plate Count) គឺជាលក្ខណៈវិនិច្ឆ័យអនាម័យផលិត
២. «បាក់តេរីស្តាហ្វីឡូកូស៊ីដែលមានកូអាហ្គូឡាសវិជ្ជមាន (Coagulase-Positive Staphylococci) គឺជា លក្ខណៈវិនិច្ឆ័យសុវត្ថិភាពម្ហូបអាហារ ដោយសារបាក់តេរីប្រភេទនេះបង្កជាជំងឺពុលអាហារ។
កត្តាដែលនាំឱ្យបាក់តេរីទាំងនេះមានវត្តមានច្រើនលើសពីកម្រិតអនុញ្ញាត អាចបណ្តាលមកពី មានវត្តមានបាក់តេរីក្នុងវត្ថុធាតុដើមតាំងពីដំបូងទី និង/ឬការរៀបចំកែច្នៃម្ហូបអាហារពុំមានអនាម័យល្អ រួមមានការចម្លងពីមនុស្ស និងបរិស្ថាន និង/ឬ សីតុណ្ហភាពមិនមានស្ថេរភាពត្រឹមត្រូវ ក្នុងពេលផលិត និងពេលរក្សាទុកផលិតផល សម្រេច។
ចំពោះទីតាំងសំណាក់ដែលបានវិភាគឃើញ ឬរកឃើញបញ្ហាទាំងនេះគឺមានមកពីបណ្តារាជធានីខេត្តមួយចំនួន ក្នុងនោះ រួមមាន៖
- សំណាកចំនួន ០៩ គំរូ គឺបានមកទីតាំងសិប្បកម្មប្រហិតសាចគោ គុយ ស្រ៊ុយ CSPB (CAMBODIA) សង្កាត់ដង្កោ រាជធានីភ្នំពេញ។
- សំណាកចំនួន ១៦ គំរូ បានមកពីទីតាំងឃ្លាំងស្តុកទុកលក់ចែកចាយប្រហិតគ្រប់ប្រភេទ FWI Corporation Cambodia Co. Ltd នៅសង្កាត់ស្ទឹងមានជ័យ៣។
- សំណាកចំនួន ២២ គំរូ គឺបានមកទីតាំងឃុំឫស្សីជ្រោយ, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង, ខេត្តកណ្តាល។ និងមួយសំណាកទៀត បានវិភាគឃើញមកពីទីតាំង ផ្សារធំថ្មីខេត្តពោធិសាត់៕







-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព