ព័ត៌មាន
ក្នុងដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេចតេជោសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនតាមបណ្តាខេត្តនីមួយៗ
ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងបណ្តាខេត្តភូមិភាគឥសាន ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាទរនិងកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនក្នុងបណ្តាខេត្តនីមួយៗ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានណែនាំ និងដាស់តឿនក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗឱ្យយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗជាច្រើនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។
សម្តេចតេជោតែងតែលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរកងទ័ពចំពោះជាតិមាតុភូមិពីព្រោះពួកគេបានយកទ្រូងទៅពាំងដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ដូច្នេះ អាជ្ញាធរត្រូវទទួលបានការតបស្នងសងគុណ តាមរយៈការយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេឱ្យបានសមរម្យ។
ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រកបដោយយុត្តិធម៌ តម្លាភាព និងមិនលំអៀង និងត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងត្រូវចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។
សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាស្ថិរភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាឱ្យបាន។
សម្ដេចតេជោក៏បានរំលឹកពីការដាក់ចេញគោលដៅសំខាន់ៗពីរក្នុងការអភិវឌ្ឍតំបន់ព្រំដែននាពេលកន្លងទៅ នោះគឺ៖ ការអភិវឌ្ឍតំបន់ព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងការប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕










-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា7 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី