ព័ត៌មាន
ជប៉ុនចែករំលែកគន្លឹះសំខាន់ៗដើម្បីជាធាតុចូល សម្រាប់រៀបចំផែនការមេស្របតាមស្តង់ដារអន្តរជាតិ
ប្រធាន JDI ចែករំលែកនូវកត្តាគន្លឹះ និងបទពិសោធន៍អន្តរជាតិដល់កម្ពុជា ដើម្បីបានជាធាតុចូល សម្រាប់ការរៀបចំផែនការមេ ស្របតាមស្តង់ដារអន្តរជាតិ ប្រកបដោយភាពទាក់ទាញបំផុត ក្នុងការបង្កើតទំនុកចិត្តខ្ពស់ និងឆ្លើយតបទៅតម្រូវការរបស់វិនិយោគិនពី ប្រទេសជប៉ុន ក្នុងការសម្រេចចិត្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគយុទ្ធសាស្ត្រ។
លោកបណ្ឌិត Shoichi Kobayashi ស្ថាបនិក និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ជាស្ថាប័នសិក្សាស្រាវជ្រាវ និង ពិគ្រោះយោបល់ឯករាជ្យ មានឯកទេសលើវិស័យអភិវឌ្ឍន៍អន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), ក្នុងនោះភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ពាក់ព័ន្ធនឹងចំណុចគន្លឹះសំខាន់ៗជាយុទ្ធសាស្ត្រ លើ វិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងការទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជប៉ុន ឱ្យមកពិចារណាពិនិត្យលទ្ធភាព និងសម្លឹងមើល ឱកាសក្នុងការបណ្តាក់ទុនលើគម្រោងតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលមួយនេះ។
លោកបណ្ឌិត ក៏បានចែករំលែកនូវកត្តាគន្លឹះ និងបទពិសោធន៍អន្តរជាតិសំខាន់ៗមួយចំនួន ជូនដល់ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ក៏ដូចជាអង្គពិភាក្សាទាំងមូល ដើម្បីបានជាធាតុចូលសម្រាប់ការរៀបចំផែនការមេដ៏រឹងមាំមួយ ស្របតាមស្តង់ដារអន្តរជាតិ ប្រកបដោយភាពទាក់ទាញបំផុតក្នុងការបង្កើតទំនុកចិត្តខ្ពស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់វិនិយោគិនពីប្រទេសជប៉ុន ក្នុងការ សម្រេចចិត្តជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្រមួយក្នុងតំបន់។ លោកបណ្ឌិតប្រធាន JDI បានសម្តែងនូវការកោត សរសើរខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងបានបញ្ជាក់ឡើងវិញថា JDI ត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់បណ្តាញអ្នកជំនាញ ការសកល ដើម្បីគាំទ្រគម្រោងនេះ ឱ្យលេចចេញជារូបរាងការងារជាក់ស្តែង។
ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណ ចំពោះវិទ្យាស្ថាន JDI សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្តល់ធាតុចូលបច្ចេកទេសនាពេលកន្លងមក។ ឯកឧត្តមបានរំលេចឡើងវិញ អំពី សាវតានៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការបង្កើត «តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន» ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជំនួបទ្វេភាគីជាមួយ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងគោលដៅបង្កើនភាព ទាក់ទាញ ដើម្បីទទួលស្វាគមន៍ និងគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់វិនិយោគិន និងធុរជនពីជប៉ុន មកកាន់ប្រទេសកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា6 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី