ព័ត៌មាន
គណៈចលនាមហាជន រៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា”
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។

ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏មានអត្ថន័យនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាជូនថ្នាក់ដឹកនាំជំនាន់មុន ដែលជាសាក្សីរស់នៃប្រវត្តិសាស្ត្រកម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសុខសន្តិភាព។ ទន្ទឹមនឹងនេះ វេទិកានេះក៏មានគោលបំណងលើកកម្ពស់ស្មារតីយុវជនឱ្យយល់ដឹងពីតម្លៃនៃការលះបង់ វីរភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងបណ្ដុះស្មារតីដឹងគុណ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តបម្រើជាតិមាតុភូមិ។ ជាមួយគ្នានេះ បាឋកថាស៊េរីនេះក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់អន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងជំនាន់ក្រោយ ដើម្បីពង្រឹងស្មារតីឯកភាព សាមគ្គីភាព និងការបន្តវេនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍជាតិ។
ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បទពិសោធន៍ និងការចែករំលែករបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺជាមេរៀនដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សា ស្វែងយល់ និងយកជាគំរូសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការបម្រើប្រជាជន។ ឯកឧត្តមបានបន្ថែមថា“សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និងសមត្ថភាពរបស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត ។ ក្នុងនាមជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា សម្ដេចបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរំដោះជាតិ និងរួមចំណែកក្នុងការកសាង ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានវឌ្ឍនភាពដូចសព្វថ្ងៃ។
ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជំនាន់មុន ដែលបានតស៊ូឥតស្រាកស្រាន្តក្នុងការបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តមបានបន្ថែមថា ការគោរពវិន័យ ការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ និងស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតរបស់ពួកគាត់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក៏គ្មានយើងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕ អត្ថបទ៖ គឹមហុក











-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព