ព័ត៌មាន
អង្គភាពចំនួន៣០ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទទួលជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៥
នៅព្រឹកនេះ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាពចំនួន១០ សរុបចំនួន៣០អង្គភាព ត្រូវបានប្រកាសផ្តល់ជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ ប្រកបដោយវិជ្ជាជីវៈខ្ពស់ សុចរិតភាព និងយុត្តិធម៌។
កម្មវីធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួនប្រមាណជាង ២ពាន់នាក់។
នៅក្នុងកម្មវិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងដោយគូសបញ្ជាក់ថា អង្គភាពគំរូមិនមែនជាចំណុចសំខាន់នៃការប្រឡងប្រណាំងប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការទទួលខុសត្រូវកាន់តែធំ ជ័យលាភីថ្ងៃនេះត្រូវបន្តរក្សាស្តង់ដារ បន្តកែលម្អរ បន្តចែករំលែកបទពិសោធន៍ និងបន្តប្រើតួនាទីជាប្រភពនៃការរៀនសូត្រសម្រាប់អង្គភាពផ្សេងៗទៀត។ ចំណែកអង្គភាពមិនទាន់ទទួលបានជ័យលាភី ឯកឧត្តម បានលើកទឹកចិត្តថា គួរចាត់ទុកថាជាការចូលរួមក្នុងការដំណើរការវាយតម្លៃ ជាឱកាសសម្រាប់សិក្សា វាស់វែងគុណភាពខ្លួនឯង ស្វែងរកចំណុចត្រូវកែលម្អរ និងបន្តដំណើរឆ្ពោះទៅរកភាពជាគំរូ។
ក្រុមជ័យលាភីឆ្នាំ២០២៥ បានលើកឡើងថា ការទទួលបានជ័យលាភីនេះ ពិតជាមានតម្លៃខ្លាំងណាស់ចំពោះអង្គភាពផ្តល់សេវា និងជួយពង្រឹងគុណភភាពវិស័យរបស់ខ្លួនកាន់តែល្អប្រសើរថែមទៀត។ លើសនេះទៀត គឺការលើកកម្ពស់ និងពង្រឹងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ក្នុងឆ្នាំ២០២៥ គឺជាការអនុវត្តក្នុងជំហានទី២ បន្ទាប់ពីត្រូវបានដាក់ឱ្យអនុវត្តនៅជំហានទី១ ក្នុងឆ្នាំ២០២៣៕អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា6 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី