ព័ត៌មាន
ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន២នៅរាជធានីភ្នំពេញ បានបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន និងតម្រូវឱ្យអនុវត្តវិធានការច្បាប់ឱ្យបានត្រឹមត្រូវដើម្បីការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈ
ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD. និងក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបានរកឃើញថា ក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បានធ្វើដុតកម្ទេចក្រណាត់ក្នុងឡទី១ ប្រមាណ ១០០បាវ/ថ្ងៃ (៣០គ.ក្រ/បាវ) និងក្នុងឡទី២ បានដុតអុសចំនួន ១០-១៥ម៉ែត្រគូប/ថ្ងៃ និងប្រើប្រាស់ប្រេងម៉ាស៊ូតសម្រាប់បង្កើនចំហេះ។ ទោះបីក្រុមហ៊ុនមានបំពាក់តម្រងចម្រោះផ្សែង ប៉ុន្តែសក្តានុពលប្រភពបំពុល ត្រូវបានត្រួតពិនិត្យជាបឋម រកឃើញថាគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ឃើញថាលទ្ធផលលើសកម្រិតកំណត់ស្ដង់ដារ។ លើសពីនេះ ក្រុមហ៊ុន បានរៀបចំឱ្យមានកិច្ចសន្យាការពារបរិស្ថាន ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់នៅឡើយ។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ត្រូវបានក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់បង្កាត់ភ្លើងក្នុងឡចំហាយ ប្រហែល ១០គ.ក្រ/ថ្ងៃ ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនោះទេ។- ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ឃើញថាលទ្ធផលលើសកម្រិតស្ដង់ដារ។ ក្រុមហ៊ុននេះ មិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។
នៅចំពោះមុខក្រសួងបរិស្ថាន បានចាត់វិធានការចំពោះក្រុមហ៊ុនទាំង២ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ត្រូវទទួលរងពិន័យអន្ដរការណ៍ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ ជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដាកំណត់។ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាត បញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន៕








-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា6 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី