ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ កីឡា មិត្តភាព និងសប្បុរស គឺជាស្មារតីស្នូលរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានគូសរំលេចពីស្មារតីស្នូល និងបេសកកម្មចម្បងរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដោយផ្តោតលើគោលដៅសំខាន់ចំនួន ៣ រួមមាន «កីឡា មិត្តភាព និងសប្បុរស» ដើម្បីលើកកម្ពស់សុខភាព ការរឹតចំណងមិត្តភាព និងការចូលរួមជួយដល់ការងារសង្គម។

ការលើកឡើងនេះ ស្របពេលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់កីឡាករក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ និងការបង្ហាញឯកសណ្ឋានថ្មីរបស់ខ្លួនជាផ្លូវការ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមាឯកឧត្តមឧបនាយករដ្ឋមន្ដ្រីនការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំ អាជ្ញាធរកីឡា និងក្រុមបាល់ទាត់ជាច្រើន នៅអគារ The Kampus។

ទន្ទឹមជាមួយការចេញសេចក្ដីសម្រេចទទួលស្គាលសមាសភាពកីឡាករផ្លូវការ និងស្ដាបនូវរបាយការណ៍សង្ខេបពីសកម្មភាពក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកក្រុម ទាំងគ្រូបង្វឹក និងកីឡាករ ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមក ទាំងការហ្វឹកហាត់ ការប្រកួត ពិសេសការចូលរួមជួយដល់ការងារសង្គមផ្សេងៗ។
ក្នុងនាមប្រធានក្រុមផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់ នៃកីឡាបាល់ទាត់ ដែលជាក្ដីស្រលាញ់របស់មនុស្សគ្រប់រូប ហើយនាំឲ្យមានការជួបជុំ ពង្រឹង និងពង្រីកនូវចំនងមិត្តភាព ដែលជាតម្លៃស្នូលមួយដ៏សំខាន់ សម្រាប់ភាពរីកចម្រើននៃសង្គមជាតិមួយ ដែលត្រូវចាប់ផ្ដើមពីការកសាងស្មារតីមិត្តភាព។ កត្ដានេះហើយ ទើបថ្នាក់ដឹកនាំក្រុម សម្រេចជ្រើសរើសយកពាក្យ ៣ គឺ កីឡា មិត្តភាព និងសប្បុរស សម្រាប់ជាស្មារតីស្នូល នៃបេសកកម្មរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដែលមិនត្រឹមចូលរួមលើកកម្ពស់សុខភាព មិត្តភាព តែថែមទាំងអាចរួមចំណែកជួយដល់សង្គមជាតិថែមទៀតផង។
គួរដឹងថា សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដែលត្រូវបានប្រកាសទទួលស្គាល់ គឺមានសមាជិកសរុបចំនួន ៨៧នាក់ ដែលមកពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក, មន្ត្រីរាជការ, ពាណិជ្ជករ, សិល្បករ, កីឡាករអាជីព អតីតកីឡាករអាជីព និងកីឡាករមកពីក្រុមផ្សេងៗ ដោយមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុម ព្រមទាំងទីប្រឹក្សាក្រុមចំនួន ១០រូប, អនុប្រធាន ៤រូប ព្រមទាំងក្រុមការងារពាក់ព័ន្ធផ្សេងទៀត។
ក្រោយបង្កើតដំបូង ក្នុងខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្នក្រុមបាល់ទាត់មានសមាសភាពកីឡាករចម្រុះនេះ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាការប្រកួតមិត្តភាពអបរសាទរខួបលើកទី១ នៃទិវាសន្ដិភាពនៅកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤, ការប្រកួតអបអរសាទរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥, កម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តជូនទ័រជួរមុខ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ និងការប្រកួតមិត្តភាពផ្សេងៗទៀតសរុបចំនួន ១១លើក ជាមួយផែនការជាច្រើនទៀត ដែលថ្នាក់ដឹកនាំក្រុមបានប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការដឹកនាំស្មារតីក្រុមឱ្យមានសាមគ្គីភាព និងវិន័យខ្ពស់ រក្សាឱ្យបានដាច់ខាតនូវគោលការណ៍ស្នូល បន្តសកម្មភាពមនុស្សធម៌ដើម្បីបម្រើសង្គមជាតិ និងខិតខំពង្រីកសមាជិកភាពបន្ថែមទៀត ក្រោមស្មារតីរឹងមាំគឺ «កីឡា មិត្តភាព សប្បុរស»៕ អត្ថបទ លី ឈុនឡា






-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨